ព័ត៌មានអន្ដរជាតិ
អាហ្វហ្គានីស្ថាន អះអាងថា បានសម្លាប់ទាហានប៉ាគីស្ថាន ៥០នាក់
តាមប្រភពពីក្រុមតាលីបង់, ក្នុងការប្រយុទ្ធគ្នាថ្មី អាហ្វហ្គានីស្ថាន បានសម្លាប់ទាហានប៉ាគីស្ថានចំនួន៥០នាក់ ដ្បិតព័ត៌មាននេះ អះអាងតែម្ខាងក៏ដោយ។

អ្នកនាំពាក្យក្រុមតាលីបង់ Zabiullah Mujahid ប្រាប់ BBC នៅថ្ងៃសុក្រទី២៧ខែកុម្ភៈថា ក្រៅពីសម្លាប់ទាហានហើយនោះ អាហ្វហ្គានីស្ថាន ក៏កម្ទេចប៉ុស្តិ៍ព្រំដែនប៉ាគីស្ថាននៅ១៩ទីតាំង និងចាប់បានឈ្លើយសឹកជាច្រើននាក់ថែមទៀតផង។

យ៉ាងណា ដ្បិតមិនបញ្ជាក់ច្បាស់ ប៉ុន្តែខាងប៉ាគីស្ថានឯណោះ ក៏អះអាងដែរថា ខ្លួនសម្លាប់កងកម្លាំងក្រុមតាលីបង់អស់ច្រើនណាស់ ហើយនិងកម្ទេចប៉ុស្តិ៍ព្រំដែនអាហ្វហ្គានីស្ថាននៅ២៧ទីតាំង។
សូមជម្រាបជាថ្មី រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Asif បានប្រកាស «សង្រ្គាមបើកចំហ» លើ អាហ្វហ្គានីស្ថាន នាព្រឹកថ្ងៃសុក្រទី២៧ខែកុម្ភៈ បន្ទាប់ពីកងទ័ពប៉ាគីស្ថានបើកការវាយប្រហារតាមអាកាសលើមូលដ្ឋានយោធាអាហ្វហ្គានីស្ថានក្នុងទីក្រុងកាប៊ុល ខេត្ត Kandahar និង Paktia។

ការវាយប្រហារនេះ គឺដើម្បីឆ្លើយតបទៅនឹងការឆ្មក់វាយរបស់ក្រុមតាលីបង់នៅតាមព្រំដែនកាលពីថ្ងៃព្រហស្បតិ៍ ដែលបានសម្លាប់ទាហានប៉ាគីស្ថានពីរនាក់។
លោក Asif បានបញ្ជាក់ថា ការអត់ធ្មត់របស់ប៉ាគីស្ថានបានអស់កំណត់ហើយ ចំណែកឯនាយករដ្ឋមន្ត្រី Shehbaz Sharif បានប្តេជ្ញាផ្តល់ «ការឆ្លើយតបយ៉ាងចាស់ដៃ» ចំពោះរាល់ការឈ្លានពានលើអធិបតេយ្យភាពជាតិ។

យ៉ាងជុំវិញអំពើហិង្សានេះ អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យ ភាគីទាំងពីរបន្ធូរបន្ថយភាពតានតឹងនិងគោរពច្បាប់អន្តរជាតិ។
អគ្គលេខាធិការ UN លោក Antonio Guterres បានជំរុញឲ្យភាគីទាំងពីរគោរពកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិឲ្យបានខ្ជាប់ខ្ជួន ដោយផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើច្បាប់មនុស្សធម៌អន្តរជាតិ។
ចំណែកមេផ្នែកសិទ្ធិមនុស្សលោក Volker Türk ក៏អំពាវនាវដល់អាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន ឲ្យចូលមកកាន់តុចរចា ដើម្បីស្វែងរកដំណោះស្រាយចំពោះការប្រយុទ្ធគ្នាថ្មីៗនេះផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


