Connect with us

ព័ត៌មានអន្ដរជាតិ

ថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់របស់ ជប៉ុន ឈានដល់ការសាកល្បងព្យាបាលជាសះស្បើយត្រឹម ៥ ថ្ងៃ

បានផុស

នៅ

ក្រុមហ៊ុនឱសថជប៉ុន Shionogi និយាយថា ខ្លួនបានចាប់ផ្តើមការសាកល្បងដំណាក់កាលថ្មីមួយទៀត លើថ្នាំគ្រាប់លេបតាមមាត់ព្យាបាលជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ នៅក្នុងការធ្វើតេស្តដំណាក់កាលបន្ទាប់ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ក្រុមហ៊ុនកំពុងពិនិត្យមើលប្រសិទ្ធភាព និងសុវត្ថិភាពថ្នាំគ្រាប់លេបមួយថ្ងៃមួយគ្រាប់មួយនេះ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ ដែលមានរោគសញ្ញាស្រាល ឬមិនបញ្ចេញរោគសញ្ញា ឲ្យជាសះស្បើយក្នុងរយៈពេល ៥ ថ្ងៃប៉ុណ្ណោះ ។

ការធ្វើតេស្តនេះនឹងផ្តោតលើអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអ្នកដែលជាសះស្បើយនៅឯកន្លែងស្នាក់នៅ ។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Shionogi មិនបានបង្ហាញពីទំហំ និងរយៈពេលនៃការសាកល្បងនេះនោះទេ ប៉ុន្តែក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចដើម្បីផលិតថ្នាំនេះសម្រាប់មនុស្ស ១ លាននាក់នៅចុងឆ្នាំនេះ ។

គួររំឭកថា ក្រុមហ៊ុនឱសថជប៉ុន Shionogi ដែលមានមូលដ្ឋាននៅទីក្រុង Osaka បានចាប់ផ្តើមធ្វើតេស្តថ្នាំគ្រាប់លេបតាមមាត់ដំណាក់កាលដំបូងនៅខែកក្កដាឆ្នាំនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ជប៉ុន អនុម័តថ្នាំមួយទៀតព្យាបាលអ្នកឆ្លងកូវីដមិនធ្ងន់ធ្ងរ ឯប្រសិទ្ធភាពបន្ថយ ការស្លាប់មានដល់ ៧៩ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម