ព័ត៌មានអន្ដរជាតិ
ជប៉ុន អនុម័តថ្នាំមួយទៀតព្យាបាលអ្នកឆ្លងកូវីដមិនធ្ងន់ធ្ងរ ឯប្រសិទ្ធភាពបន្ថយ ការស្លាប់មានដល់ ៧៩ ភាគរយ
ក្រសួងសុខាភិបាលជប៉ុនបានអនុម័តថ្នាំមួយទៀតសម្រាប់ព្យាបាលអ្នកឆ្លងកូវីដមិនធ្ងន់ធ្ងរ ហើយវានឹងក្លាយជាថ្នាំទី ២ នៅក្នុងប្រទេសដែលបានផ្តល់ភ្លើងខៀវ បន្ទាប់ពីថ្នាំផ្សុំជួយបង្កើនអង់ទីគ័រ ឬហៅថា Antibody Cocktail ។

ក្រសួងបានអនុម័តថ្នាំ Sotrovimab ផលិតដោយក្រុមហ៊ុនឱសថចក្រភពអង់គ្លេស GlaxoSmithKline កាលពីល្ងាចថ្ងៃចន្ទ ក្រោយក្រុមអ្នកជំនាញរបស់ក្រសួងបានវាយតម្លៃ និងទទួលស្គាល់ពីប្រសិទ្ធភាព និងសុវត្ថិភាពនៃថ្នាំនេះ ។
ទន្ទឹមនោះ អ្នកជំងឺដែលមានរោគសញ្ញាស្រាលទៅមធ្យមដែលមិនត្រូវការអុកស៊ីសែន ប៉ុន្តែមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺធ្ងន់ធ្ង គឺមានសិទ្ធិទទួលបានការប្រើថ្នាំនេះ ។

ស្របពេលជាមួយគ្នានេះ ការសាកល្បងព្យាបាលដែលធ្វើឡើងនៅក្រៅប្រទេសបានបង្ហាញថា ថ្នាំនេះកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យ ឬស្លាប់ ៧៩ ភាគរយ ខណៈកាលពីខែឧសភា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានចេញការអនុញ្ញាតសម្រាប់ថ្នាំនេះឲ្យប្រើប្រាស់ជាបន្ទាន់ហើយផងដែរ ។
គួរបញ្ជាក់ថា ថ្នាំ Sotrovimab គឺជាថ្នាំបន្សាបអង់ទីគ័រដែលធ្វើឲ្យជំងឺកូវីដ ១៩ ចុះខ្សោយ ហើយថ្នាំនេះត្រូវបានគេប្រើចាក់បញ្ចូលតាមសរសៃឈាម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


