ព័ត៌មានអន្ដរជាតិ
អ្នកទោសមីយ៉ាន់ម៉ា រាប់ពាន់នាក់ ដោះលែងថ្ងៃមុន ត្រូវចាប់ទៅវិញជាង ១០០នាក់
បន្ទាប់ពីអ្នកទោសត្រូវបានដោះលែងនៅក្នុងការលើកលែងទោសកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានចាប់ខ្លួនអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារជាង១០០នាក់ទៅវិញ។
ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈមក ដោយមានមនុស្សជាង ១,១០០នាក់ ត្រូវបានសម្លាប់ក្នុងការបង្រ្កាបលើអ្នកប្រឆាំង និងជាង ៨,០០០នាក់ ត្រូវបានចាប់ខ្លួន។ នេះបើយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ហៅកាត់ AAPP។

កាលពីថ្ងៃចន្ទ យោធាបានប្រកាសថា ខ្លួនដោះលែងមនុស្សជាង ៥,០០០នាក់ ក្នុងពិធីបុណ្យ Thadingyut រយៈពេល៣ថ្ងៃ ធ្វើឲ្យក្រុមគ្រួសារប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ពន្ធនាគារ ក្នុងក្តីសង្ឃឹមជួបជុំជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេវិញ។
ទោះបីជាយ៉ាងណាក៏ដោយ ចំនួនពិតប្រាកដនៃអ្នកដែលត្រូវបានដោះលែងទូទាំងប្រទេសគឺពិបាកក្នុងការផ្ទៀងផ្ទាត់ណាស់ ហើយមនុស្សមួយចំនួនត្រូវបានដោះលែង លុះត្រាតែពួកគេចុះហត្ថលេខាលើឯកសារដែលសន្យាថានឹងមិនបង្កបទល្មើសម្តងទៀត។

យោងតាម AAPP បានឲ្យដឹងថា មនុស្សយ៉ាងតិច១១០នាក់ក្នុងចំណោមអ្នកដែលត្រូវបានលើកលែងទោស គឺត្រូវបានចាប់ខ្លួនវិញ តាំងពីពេលនោះមក។
AAPP និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែតុលាថា “អ្នកខ្លះត្រូវបានចាប់ខ្លួនមកវិញភ្លាមៗ នៅពេលពួកគេទៅដល់ផ្ទះ”។

គួរបញ្ជាក់ថា អាជ្ញាធរមីយ៉ាន់ម៉ាបានដោះលែងអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារជាង ២,០០០ នាក់ពីពន្ធនាគារទូទាំងប្រទេសក្នុងខែមិថុនា។
ការលើកលែងទោសថ្មីបំផុត បានកើតឡើងស្របពេលយោធាស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង ឲ្យចូលរួមជាមួយគូប្រជែងរបស់ខ្លួន បន្ទាប់ពីការដណ្តើមអំណាចបានជិតប្រាំបួនខែ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ទីបំផុត មីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយ រាប់ពាន់នាក់ ក្រោយរងសម្ពាធពី អាស៊ាន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


