ព័ត៌មានអន្ដរជាតិ
អាមេរិក ហាត់សមវាយប្រហារនុយក្លេអ៊ែរលើ រុស្ស៊ី
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីកាលពីថ្ងៃអង្គារបានចោទប្រកាន់ថា យន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកបានហាត់សមការវាយប្រហារនុយក្លេអ៊ែរលើប្រទេសរុស្ស៊ី ពីទិសដៅពីរផ្សេងគ្នាកាលពីដើមខែនេះ ហើយបានអះអាងថា យន្តហោះទាំងនោះបានចូលមកក្នុងរង្វង់ចម្ងាយ ២០គីឡូម៉ែត្រនៃព្រំដែនរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណ និយាយថា សមយុទ្ធរបស់ខ្លួនត្រូវបានប្រកាសជាសាធារណៈនៅពេលនោះ ហើយបានប្រកាន់ខ្ជាប់នូវពិធីសារអន្តរជាតិ។
ការចោទប្រកាន់របស់ទីក្រុងមូស្គូ បានកើតឡើងចំពេលមានភាពតានតឹងខ្លាំងជាមួយទីក្រុងវ៉ាស៊ីនតោនជុំវិញបញ្ហាអ៊ុយក្រែន ដោយមន្ត្រីអាមេរិកបានសម្តែងក្តីព្រួយបារម្ភអំពីលទ្ធភាពនៃការវាយប្រហាររបស់រុស្ស៊ី លើអ្នកជិតខាងភាគខាងត្បូងរបស់ខ្លួន។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយថា ទីក្រុងមូស្គូ បានមើលឃើញពីការកើនឡើងគួរឲ្យកត់សម្គាល់នៃសកម្មភាពរបស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលលោកនិយាយថា បានធ្វើការហោះហើរចំនួន៣០លើក នៅជិតប្រទេសរុស្ស៊ីក្នុងខែនេះ។ ចំនួននោះ គឺច្រើនជាង២.៥ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ស្របពេលជាមួយគ្នានោះ លោក Shoigu បានត្អូញត្អែរជាពិសេសចំពោះអ្វីដែលលោកនិយាយថា គឺជាការហាត់សមវាយប្រហារនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ប្រឆាំងប្រទេសរុស្ស៊ីកាលពីដើមខែនេះ។
រដ្ឋមន្ត្រីការពារជាតិបានគូសបញ្ជាក់ថា ក្នុងអំឡុងពេលសមយុទ្ធយោធា “Global Thunder”, យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាមេរិកចំនួន១០គ្រឿង បានហាត់សមបាញ់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសរុស្ស៊ីពីទិសខាងលិច និងខាងកើត។
អង្គភាពការពារដែនអាកាសរុស្ស៊ី បានប្រទះឃើញ និងតាមដានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាមេរិក ហើយបានចាត់វិធានការ ដើម្បីចៀសវាងឧប្បត្តិហេតុណាមួយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ចិន ថ្កោលទោសកិច្ចព្រមព្រៀង នាវាមុជទឹកនុយក្លេអ៊ែរ អូ ស្ត្រាលី-អាមេរិក
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង