Connect with us

ព័ត៌មានអន្ដរជាតិ

ជនចំណាកស្រុកជិត ៥០នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅ ម៉ិកស៊ិក

បានផុស

នៅ

ជនចំណាកស្រុកចំនួន៤៩នាក់បានស្លាប់ នៅពេលដែលរថយន្តសណ្តោង បានបុកជាមួយរថយន្តដឹកទំនិញ ហើយក្រឡាប់នៅភាគខាងត្បូងប្រទេសម៉ិកស៊ិក នៅថ្ងៃសុក្រនេះ (ពេលវេលានៅកម្ពុជា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេវាកម្មការពារជនស៊ីវិលរដ្ឋ Chiapas ដែលមានព្រំប្រទល់ជាប់ប្រទេស ហ្គាតេម៉ាឡា បាននិយាយថា មនុស្សចំនួន៥៨នាក់ទៀតបានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ ដោយក្នុងនោះមាន៣នាក់របួសធ្ងន់។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃគ្រោះថ្នាក់នេះ មិនត្រូវបានគេបញ្ជាក់ភ្លាមៗទេ។

រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោក Marcelo Ebrard បាននិយាយថា ជនចំណាកស្រុកមួយចំនួនដែលស្លាប់ ក៏រួមមានជនបរទេសដែរ។

លោក Ebrard បានសរសេរនៅលើ Twitter ថា “សូមចូលរួមរំលែកទុក្ខ ចំពោះជនរងគ្រោះ និងក្រុមគ្រួសារដែលរងផលប៉ះពាល់។ យើងកំពុងធ្វើការទំនាក់ទំនងជាមួយក្រសួងការបរទេសនៃប្រទេសដែលរងផលប៉ះពាល់”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ រដូវធ្លាក់ទឹកកកនៅ អាមេរិក រដ្ឋទាំងនេះជាប់ឈ្មោះបង្កគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម