ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន គ្រោងមកប្រទេសវិញឆ្នាំនេះ ជាមួយគោលបំណងធំៗចំនួន ៤
អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងរស់នៅនិរទេសខ្លួនឯងក្នុងទីក្រុងឌូបៃ និយាយថា លោកគ្រោងនឹងត្រឡប់មកប្រទេសថៃវិញដើម្បី “បម្រើប្រជាជន និងប្រទេស” នៅឆ្នាំនេះ ខណៈពេលវេលានៃការវិលត្រឡប់នេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ។

ថ្លែងនៅក្នុងវេទិកាមួយលើបណ្ដាញ YouTube រួមជាមួយប្រធានបទសម្រាប់ពិភាក្សាគឺ “មេរៀនពីរលកយក្សស៊ូណាមិ ដើម្បីដោះស្រាយវិបត្តិកូវីដ ។ ដើម្បីឲ្យប្រទេសរស់រានមានជីវិត ប្រទេសគួរតែមានអ្នកដឹកនាំដ៏ឈ្លាសវៃ។ តើត្រឹមត្រូវទេ?” លោក ថាក់ស៊ីន បាននិយាយថា “នៅឆ្នាំ ២០២២ លោកចង់ឲ្យប្រជាជនថៃបន្តការអត់ធ្មត់ដូចអ្វីដែលពួកគេធ្លាប់មានកាលពីឆ្នាំមុន” ។
ទន្ទឹមនោះ លោក ថាក់ស៊ីន ក៏បានរៀបរាប់ពីគោលបំណងចំនួន ៤ របស់លោកសម្រាប់ឆ្នាំថ្មីនេះផងដែរក្នុងនោះទី ១ លោកចង់មើលថែចៅរបស់លោកអស់មួយជីវិត ។ ទី ២ មិនថាអ្នកណាទេក្នុងជួររដ្ឋាភិបាល លោកត្រៀមខ្លួនជួយដោះស្រាយបញ្ហាដោយមិនគិតថ្លៃ ។

ចំណែកទី ៣ លោកចង់ផ្តល់ការបង្រៀន ហើយឲ្យកាហ្វេទឹកកកតែមួយកែវសម្រាប់លោកគឺគ្រប់គ្រាន់ហើយ ខណៈទី៤ លោកចង់ឲ្យអ្នកមានទ្រព្យសម្បត្តិថៃចូលរួមចំណែកជួយដល់ការចាប់ផ្តើមអាជីវកម្ម ។
លោក ថាក់ស៊ីន បានបន្ថែមថា “ខ្ញុំសង្ឃឹមថា ខ្លួនខ្ញុំអាចជាកាដូឆ្នាំថ្មីឆ្នាំ ២០២២ ដល់ប្រជាជនថៃ ដើម្បីធ្វើការឲ្យពួកគេ និងប្រទេសជាតិ នៅពេលដែលខ្ញុំត្រឡប់មកវិញ ។ ចំពោះពេលវេលានៃការត្រឡប់មកវិញរបស់ខ្ញុំ ខ្ញុំនឹងខ្សឹបប្រាប់ថា គ្មានអ្នកណាផ្សេងទៀតទេ មានតែកូនស្រីរបស់ខ្ញុំ Paethongtan ប៉ុណ្ណោះដែលដឹង ព្រោះវាជាអាថ៌កំបាំងដ៏អស្ចារ្យ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ បិទ វៀតណាម តែ ចិន បើកច្រកព្រំដែនឲ្យ ថៃ ដឹកផលិតផលចូល
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


