Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​ ​ប្រឆាំងជាថ្មី​រាល់​ការទាមទារ​ខុសច្បាប់​នៅ​សមុទ្រ​ខាងកើត

បានផុស

នៅ

វៀតណាមបានអះអាងជាថ្មីកាលពីថ្ងៃសៅរ៍ប្រឆាំងចំពោះការទាមទារទាំងអស់ដែលមិនសមស្របនឹងច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់ជាថ្មីនេះត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang នៅពេលដែលត្រូវបានស្នើសុំឲ្យធ្វើអត្ថាធិប្បាយលើការបោះពុម្ពផ្សាយឯកសារដែលសហរដ្ឋអាមេរិកបដិសេធការទាមទារ “ខ្សែបន្ទាត់ប្រាំបួន” របស់ចិននៅសមុទ្រខាងកើត ខណៈសមុទ្រមួយនេះត្រូវបានគេស្គាល់ជាអន្តរជាតិថាជា សមុទ្រចិនខាងត្បូង ។

លោកស្រី​បាន​ថ្លែង​ថា​ ​វៀតណាម​ទទួល​ស្គាល់​ការ​បោះពុម្ព​របាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិក​ដែល​មាន​ចំណងជើង​ថា ”ដែនកំណត់​ក្នុង​សមុទ្រ​លេខ ១៥០” ។ លោកស្រី Hang បានសង្កត់ធ្ងន់ថា ស្តីពីជម្លោះសមុទ្រខាងកើត វៀតណាមបានអះអាងម្តងហើយម្តងទៀតនូវទស្សនៈស្រប និងច្បាស់លាស់របស់ខ្លួនថា តែងតែប្រឆាំង និងមិនទទួលយកការទាមទារណាមួយដែលមិនស្របនឹងច្បាប់អន្តរជាតិ រួមទាំង UNCLOS ផងដែរនោះ ។

លោកស្រីបាននិយាយថា “វៀតណាមជាថ្មីម្តងទៀតស្នើឲ្យភាគីពាក់ព័ន្ធគោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាមនៅសមុទ្រខាងកើត គោរពដំណើរការច្បាប់ និងការទូត អនុវត្តការរួមវិភាគទានសកម្ម និងសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃដែនសមុទ្រ និងអាកាសចរណ៍ បូរណភាពនៃ UNCLOS និងបទបញ្ជាផ្អែកលើច្បាប់ ។

កាលពីថ្ងៃពុធ ការិយាល័យមហាសមុទ្រ និងកិច្ចការបរិស្ថានអន្តរជាតិ និងវិទ្យាសាស្ត្រនៃក្រសួងការបរទេសបានចេញផ្សាយឯកសារស្រាវជ្រាវដែលបាននិយាយថា ប្រទេសចិនបានទាមទារអធិបតេយ្យភាពដោយខុសច្បាប់ ឬទម្រង់មួយចំនួននៃ “យុត្តាធិការផ្តាច់មុខ” លើភាគច្រើននៃសមុទ្រខាងកើត ។

ឯកសារនេះបាននិយាយថា “ការទាមទារទាំងនេះធ្វើឲ្យខូចយ៉ាងធ្ងន់ធ្ងរដល់នីតិរដ្ឋនៅក្នុងមហាសមុទ្រ និងបទប្បញ្ញត្តិដែលត្រូវបានទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិដែលឆ្លុះបញ្ចាំងនៅក្នុង UNCLOS” ។

ឯកសារដែលមាន ៤៧ ទំព័រគឺជាការធ្វើបច្ចុប្បន្នភាពនៃការសិក្សាឆ្នាំ ២០១៤ ដែលបានបដិសេធនូវអ្វីដែលហៅថា “ខ្សែបន្ទាត់ប្រាំបួន” របស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ។ វានិយាយថា “ក្រសួងការបរទេសសហរដ្ឋអាមេរិកបន្តជំរុញឲ្យប្រទេសចិនបញ្ឈប់សកម្មភាពខុសច្បាប់ និងការបង្ខិតបង្ខំនៅសមុទ្រខាងកើត” ។

គួរបញ្ជាក់ថា “ខ្សែបន្ទាត់ប្រាំបួន” ដែលចិនទាញជាឯកតោភាគីដើម្បីទាមទារអធិបតេយ្យភាពមិនសមហេតុផលលើតំបន់ស្ទើរតែទាំងមូលនៃសមុទ្រខាងកើត ត្រូវបានប្រទេសជាច្រើនបដិសេធម្តងហើយម្តងទៀតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VNExpress

ចុចអាន ៖ ចិន បើកច្រកព្រំដែនមួយទៀតជាមួយ វៀតណាម ដើម្បីនាំចូលផ្លែឈើស្រស់ មុនចូលឆ្នាំថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម