ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបន្ថែមកងទ័ព ៧ពាន់នាក់ទៀតទៅជិតព្រំដែនអ៊ុយក្រែន ផ្ទុយពីការអះអាងរបស់ ពូទីន
សហរដ្ឋអាមេរិកបានព្រមានថា ប្រទេសរុស្ស៊ីបានបន្ថែមទាហានដល់ទៅ៧,០០០នាក់ នៅជិតព្រំដែនអ៊ុយក្រែន បើទោះបីជាមានការប្រកាសរបស់វិមានក្រឹមឡាំងថា កងកម្លាំងកំពុងត្រូវបានដកចេញពីតំបន់ក៏ដោយ។

ថ្វីបើភាពភ័យខ្លាចអំពីការវាយប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែន ហាក់ដូចជាថមថយក៏ដោយ ប៉ុន្តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានអះអាងថា ការគំរាមកំហែងនេះនៅតែមានកម្រិតខ្ពស់ដដែល។
យោងតាមការប៉ាន់ប្រមាណរបស់បស្ចិមប្រទេសបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានដាក់ពង្រាយកងទ័ពជាង១៥០,០០០នាក់ នៅភាគខាងកើត ខាងជើង និងខាងត្បូងប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានផ្តល់សញ្ញាថា លោកចង់បានផ្លូវសន្តិភាពមួយចេញពីវិបត្តិ ហើយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានសន្យាថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់វិធីការទូត “គ្រប់ឱកាស” ប៉ុន្តែលោកបានបង្ហាញការសង្ស័យអំពីចេតនារបស់ទីក្រុងមូស្គូ។
លោក បៃដិន ក៏បានទទូចផងដែរថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួននឹងមិនលះបង់គោលការណ៍ជាមូលដ្ឋាន នៃការគោរពអធិបតេយ្យភាពអ៊ុយក្រែនឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AP
ចុចអាន៖ ថៃ រឹតបន្តឹងសន្តិសុខ នៅ ស្ថានទូត អ៊ុយក្រែន និង រុស្ស៊ី ក្នុង ទីក្រុង បាងកក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


