Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រឹតបន្តឹងសន្តិសុខ​​នៅ​ស្ថានទូត​អ៊ុយក្រែន និង​រុស្ស៊ី​ ក្នុង​ទីក្រុង ​បាងកក

បានផុស

នៅ

ប៉ូលិសក្រុងបាងកក បានបង្កើនសន្តិសុខនៅក្នុងតំបន់ជុំវិញស្ថានទូតអ៊ុយក្រែននិងរុស្ស៊ី ខណៈភាពតានតឹងរវាងប្រទេសទាំងពីរ កំពុងកើនឡើងខ្លាំង។

This image has an empty alt attribute; its file name is Ukraine_embassy_Bangkok.webp

លោក Kritsana Patanacharoen មក​ពី​នគរបាលជាតិថៃបាន​និយាយ​ថា សន្តិសុខ​ទាំង​នៅ​ស្ថានទូត និង​តំបន់​ជុំវិញ​ត្រូវ​បាន​រឹត​បន្តឹង​ដោយសារ​ស្ថានភាព​នេះ។ ប៉ូលិសនៅតែបន្តតាមដានការវិវត្តនានាយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែមកទល់ពេលនេះ មិនមានការព្រួយបារម្ភចំពោះសន្តិសុខរបស់ប្រទេសថៃនោះទេ។

យ៉ាងណាក្តី លោក Kritsana និយាយថា ពួកគេនៅតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះឧប្បត្តិហេតុសន្តិសុខណាមួយដែលអាចកើតមានឡើង។

ថ្វីបើជម្លោះមិនមានជាប់ពាក់ព័ន្ធជាមួយប្រទេសថៃក៏ដោយ ប៉ុន្តែប៉ូលិសសាខាពិសេស, ការិយាល័យប៉ូលិសទេសចរណ៍, ការិយាល័យស៊ើបអង្កេតកណ្តាល និងការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធើណិត មានការប្រុងប្រយ័ត្នជានិច្ចដើម្បីការពារឧប្បត្តិហេតុណាមួយ។

This image has an empty alt attribute; its file name is bkk-1-1024x614.jpg

លោក Kritsana បន្ថែមថា សាធារណជនរូបណា ដែលមានព័ត៌មានទាក់ទងនឹងជម្លោះរវាងជនជាតិអ៊ុយក្រែន និងរុស្ស៊ីដែលរស់នៅក្នុងប្រទេសថៃ គួរតែជូនដំណឹងដល់អាជ្ញាធរ។

ស្របពេលជាមួយគ្នានោះដែរ លោក Jirasan Kaewsaeng-ek មកពីការិយាល័យប៉ូលិសក្រុង បាននិយាយថា មន្ត្រីសាខាពិសេស មន្ត្រីល្បាត និងភ្នាក់ងារសន្តិសុខផ្សេងទៀត កំពុងត្រួតពិនិត្យស្ថានទូតទាំងពីរ។ 

ទោះបីជាយ៉ាងណាក៏ដោយ ស្ថាប័នទាំងពីរមិនបានស្នើសុំជំនួយពីប៉ូលិសថៃនៅឡើយទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ រាជធានីថៃ នឹងប្តូរទៅឈ្មោះផ្លូវការ វែងជាងគេបំផុតលើពិភពលោក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម