Connect with us

ព័ត៌មានអន្ដរជាតិ

ស្រីៗនាំគ្នាស្រាតធ្វើបាតុកម្មនៅស្ថានទូតរុស្ស៊ី ប្រឆាំងការវាយលុក អ៊ុយក្រែន

បានផុស

នៅ

បាតុករ​អាក្រាតកាយ ​មកពី​ក្រុម​ស្ត្រីនិយម Femen បានដើរ​ដង្ហែ​ក្បួន​នៅ​ស្ថានទូត​រុស្ស៊ី​ក្នុង​ទីក្រុង ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ ដើម្បី​តវ៉ា​នឹង​ការលុកលុយប្រទេស ​អ៊ុយក្រែន។

This image has an empty alt attribute; its file name is 1_FEMEN-Activists-Protest-Against-Russian-Invasion-Of-Ukraine-In-Madrid-1.jpg

ការ​វាយលុយ​របស់​កង​កម្លាំង​រុស្ស៊ី​លើ​អ៊ុយក្រែនកាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ បានបង្កឲ្យ​មាន​ការ​តវ៉ា​ជា​អន្តរជាតិ ​ពី​សំណាក់​មេដឹកនាំ​នយោបាយ និង​ពលរដ្ឋ​ជុំវិញ​ពិភពលោក។

This image has an empty alt attribute; its file name is 0_FEMEN-Activists-Protest-Against-Russian-Invasion-Of-Ukraine-In-Madrid.jpg

ហើយពេលនេះ ក្រុម Femen ​បាន​ធ្វើ​ការ​តវ៉ា​ដោយមិនពាក់អាវសោះ។ ក្រុមស្ត្រីនិយមមួយនេះ មានភាពល្បីល្បាញសម្រាប់ធ្វើបាតុកម្មដោយអាក្រាតកាយ លើបញ្ហាជាច្រើនរួមទាំងការប្រយុទ្ធប្រឆាំងនឹងទេសចរណ៍ផ្លូវភេទផងដែរ។

This image has an empty alt attribute; its file name is 1_FEMEN-Activists-Protest-Against-Russian-Invasion-Of-Ukraine-In-Madrid.jpg

បាតុករម្នាក់បានសរសេរពាក្យថា “សន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន” នៅលើដើមទ្រូងរបស់នាង ខណៈម្នាក់ទៀតត្រូវបានថតជាប់ កំពុងត្រូវអាជ្ញាធរអូសទាញចេញទៅឆ្ងាយ។

This image has an empty alt attribute; its file name is 2_Femen-Protest-In-Front-Of-The-Russian-Embassy-In-Spain-Against-The-War-In-Ukraine.jpg

ស្ត្រី​ទាំង​នោះ​ក៏​បាន​លើក​បដា​ជាមួយ​នឹង​សារ​គាំទ្រជាច្រើនផងដែរ។

This image has an empty alt attribute; its file name is 3_FEMEN-Activists-Protest-Against-Russian-Invasion-Of-Ukraine-In-Madrid.jpg

គួរបញ្ជាក់ថា ក្រុមសកម្មជនដែលមានមូលដ្ឋាននៅប្រទេសបារាំងមួយនេះ ត្រូវបានបង្កើតឡើងក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំ ២០០៨ ហើយជារឿយៗ ពួកគេបានតវ៉ាប្រឆាំងនឹងកងទ័ពរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងការគំរាមកំហែងរបស់រុស្ស៊ីលើអ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ លោកយាយ Baba Vanga ទស្សន៍ទាយអំពីអ្នកឈ្នះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយម្នាក់នេះនឹងគ្រប់គ្រងពិភពលោក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម