ព័ត៌មានអន្ដរជាតិ
ព្រះសង្ឃមួយអង្គត្រូវឆ្នោតធំ៣សន្លឹក ប្រកាសចែកលុយពលរដ្ឋផ្អើលពេញស្រុក
ប្រជាពលរដ្ឋរាប់ពាន់នាក់ បានតម្រង់ជួរយ៉ាងគគ្រឹកគគ្រេង ចូលទៅទទួលអំណោយពីព្រះសង្ឃ១អង្គ ដែលលោកបានទិញឆ្នោតជាតិហើយបានត្រូវរង្វាន់ទី១ (រង្វាន់ធំ៦.០០០.០០០បាត) រហូតដល់ទៅ៣សន្លឹក នាពេលកន្លងទៅថ្មីៗនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមីនា ឆ្នោតជាតិរបស់ប្រទេសថៃ បានចេញរង្វាន់ធំ គឺរង្វានទី១ដែលមានលេខ០៦១៩០៥ ដែលរង្វាន់ធំនេះមានតម្លៃរហូតដល់៦លានបាត។ នៅក្នុងពេលនោះដែរព្រះចៅអធិការព្រះនាម កៃ ដែលគង់ក្នុងវត្តមួយកន្លែងស្ថិតក្នុងស្រុកប៉ាថាភ្នំ ខេត្តនគរភ្នំ បានត្រូវរង្វាន់ធំនេះរហូតដល់៣សន្លឹក ដែលស្មើទឹកប្រាក់១៨លានបាត។
ដោយសារតែព្រះអង្គមានចិត្តបុណ្យ ទើបព្រះអង្គបានផុសនៅលើបណ្តាញសង្គមកាលពីថ្ងៃទី៥ ខែមីនា ថា ព្រះអង្គនឹងចែកលុយដល់ប្រជាពលរដ្ឋទាំងអស់នៅខាងមុខទីអារាម ចាប់ពីម៉ោង១រសៀលតទៅ គឺការចែកនេមានរយ:ពេល២ថ្ងៃ គឺថ្ងៃទី៥ និងទី៦ ដោយក្នុងម្នាក់ៗទទួលបាន៥០០បាត។

នៅថ្ងៃដំបូងគឺព្រះអង្គចែកលុយអស់ចំនួន៥សែនបាត លុះដល់ថ្ងៃបន្ទាប់ ព្រះអង្គចែកអស់៨សែនបាត ព្រមទាំងបានបរិច្ចាកដល់មន្ទីរពេទ្យកុមារអស់ចំនួន៤លានបាត ក្នុងនោះសម្រាប់វត្តទាំងអស់ដែលស្ថិតក្នុងស្រុកប៉ាថាភ្នំ គឺទទួលបានក្នុង១វត្ត១ម៉ឺនបាត រួមទាំងថ្លៃទឹក ភ្លើង ផងដែរ។
នៅថ្ងៃនេះដែរ ប្រជាពលរដ្ឋបាននាំគ្នាលេងរបាំយ៉ាងគគ្រឹកគគ្រេងពេញក្នុងទីអារាម ជាការដឹងគុណដល់ព្រះអង្គដែលមានចិត្តជ្រះថ្លាក្នុងការចែកទានដល់ពលរដ្ឋគ្រប់រូបនៅក្នុងតំបន់នោះ ៕
អត្ថបទ : សោ និយមរ័ត្ន





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


