ព័ត៌មានអន្ដរជាតិ
អង់គ្លេស ផ្តល់អាវុធប្រឆាំងរថក្រោះជំនាន់ថ្មី ៤ ០០០ ដើមទៅឲ្យ អ៊ុយក្រែន (មានវីដេអូ)
ចក្រភពអង់គ្លេស បានផ្តល់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះជាង ៤ ០០០ដើម ដល់កងកម្លាំងអ៊ុយក្រែន ដើម្បីជួយដល់ការតស៊ូរបស់ពួកគេ ប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី។

ក្នុងការបង្ហោះ Twitter ជាបន្តបន្ទាប់ ក្រសួងការពារជាតិអង់គ្លេស បាននិយាយថា ឧបករណ៍ដែលបញ្ជូនទៅគឺជា អាវុធប្រឆាំងរថក្រោះធុនស្រាលជំនាន់ថ្មី (NLAW)។
ក្នុង Twitter នោះ ក្រសួងការពារជាតិក៏បាននិយាយផងដែរថា ចក្រភពអង់គ្លេស មានប្រព័ន្ធសព្វាវុធគ្រប់គ្រាន់ ដើម្បីការពារទាំងសន្តិសុខជាតិរបស់ចក្រភពអង់គ្លេស និងរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ អង្គការណាតូ។

រឿងនេះកើតឡើង បន្ទាប់ពីអ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby និយាយថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុង កិច្ចពិភាក្សា ជាមួយប្រទេសផ្សេងទៀត ដើម្បីផ្តល់ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយដល់ ប្រទេសអ៊ុយក្រែន។
រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានផ្តល់អាវុធប្រឆាំងយន្តហោះ Stinger ដល់អ៊ុយក្រែនរួចហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធទាំងនេះ មានប្រសិទ្ធភាពជាចម្បងប្រឆាំងនឹងឧទ្ធម្ភាគចក្រ និងយន្តហោះដែលហោះហើរទាបៗ តែមិនអាចប្រឆាំងយន្តហោះចម្បាំងដែលហោះក្នុងរយៈកម្ពស់ខ្ពស់បានទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ត្រាំ ប្រកាសក្តែងៗ បើលោកជាប្រធានាធិបតីវិញ នឹងបញ្ជូនរបស់ម្យ៉ាងនេះទៅ រុស្ស៊ី ដើម្បីគំរាម ពូទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


