ព័ត៌មានអន្ដរជាតិ
អង់គ្លេសអះអាងថា រុស្ស៊ី កំពុងបញ្ជូនទាហានស៊ីឈ្នួលចូលទៅក្នុងតំបន់ Donbas
កងទ័ព និងទាហានស៊ីឈ្នួលរុស្ស៊ី កំពុងត្រូវបានបញ្ជូនចូលទៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើតាមការអះអាងពីក្រសួងការពារជាតិ អង់គ្លេស។

ទាហានស៊ីឈ្នួលទាំងនេះ គឺមកពីក្រុមហ៊ុន Wagner Group ដែលមានទំនាក់ទំនងជាមួយ រដ្ឋរុស្ស៊ី។
ក្រសួងការពារជាតិអង់គ្លេស បាននិយាយនៅក្នុងព័ត៌មាន Update ចុងក្រោយរបស់ខ្លួនថា “កងទ័ពរុស្ស៊ីកំពុងបន្តប្រមូលផ្តុំ និងរៀបចំឡើងវិញ នៅពេលពួកគេផ្តោតការវាយលុកជាថ្មី នៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន”។

Wagner Group គឺជាក្រុមហ៊ុនយោធាឯកជនមួយ ដែលគេសង្ស័យមានទំនាក់ទំនងជាមួយវិមានក្រឹមឡាំង ហើយពីមុន បានរងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម។
ក្រសួងការពារជាតិអង់គ្លេស បាននិយាយកាលពីមុនថា Wagner Group ត្រូវបានគេរំពឹងថានឹងដាក់ពង្រាយទាហានស៊ីឈ្នួលជាង ១ពាន់នាក់ រួមទាំងមេដឹកនាំជាន់ខ្ពស់នៃអង្គភាពនេះផងដែរ ដើម្បីចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ក្រុងមូស្គូ ចោទថា អាមេរិក និងណាតូ បញ្ជាឲ្យប្រឌិតរឿងនៅ Bucha ដើម្បីដាក់កំហុស រុស្ស៊ី
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


