ព័ត៌មានអន្ដរជាតិ
ក្រុងមូស្គូ ចោទថា អាមេរិក និងណាតូ បញ្ជាឲ្យប្រឌិតរឿងនៅ Bucha ដើម្បីដាក់កំហុស រុស្ស៊ី
ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខ្សែអាត់វីដេអូនិងរូបភាពនៃជនស៊ីវិលដែលបានស្លាប់នៅក្នុងទីក្រុង Bucha របស់ប្រទេសអ៊ុយក្រែន គឺត្រូវបានបញ្ជាឲ្យប្រឌិតឡើង ដោយសហរដ្ឋអាមេរិក ដែលជាផ្នែកមួយ នៃផែនការស្តីបន្ទោសលើរុស្ស៊ី។

អ្នកនាំពាក្យក្រសួងលោកស្រី Maria Zakharova បាននិយាយនៅក្នុងបទសម្ភាសន៍មួយតាមកញ្ចក់ទូរទស្សន៍រដ្ឋកាលពីយប់ថ្ងៃអាទិត្យទី០៣ខែមេសាថា “តើនរណាជាមេខ្លោង នៃការបង្កហេតុនេះ? ជាការពិតណាស់គឺសហរដ្ឋអាមេរិក និងអង្គការណាតូ”។
លោកស្រី Zakharova បន្តថា “ការរិះគន់ភ្លាមៗពីសំណាក់លោកខាងលិច ជុំវិញរូបភាពនៃជនស៊ីវិលដែលបានស្លាប់នោះ គឺបង្ហាញថា រឿងនេះជាផ្នែកនៃផែនការដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រុស្ស៊ី។ ក្នុងករណីនេះ វាហាក់ដូចជាថា សេចក្តីថ្លែងការណ៍អំពីប្រទេសរុស្ស៊ី ដែលត្រូវបានធ្វើឡើងនៅក្នុងនាទីដំបូងបន្ទាប់ពីការលេចចេញនូវរូបភាពទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានអ្វីត្រូវសង្ស័យទេថាតើនរណាជាអ្នកបញ្ជាឲ្យធ្វើរឿងនេះ”។

អាជ្ញាធរអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេកំពុងស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមដែលអាចប្រព្រឹត្តដោយរុស្ស៊ី បន្ទាប់ពីបានរកឃើញសពរាប់រយនាក់ ដែលខ្លះត្រូវចងដៃ ដេករដូករណែលពាសពេញទីប្រជុំជននានា នៅខាងក្រៅរដ្ឋធានី កៀវ ក្រោយពេលទាហានរុស្ស៊ីបានដកខ្លួនចេញពីតំបន់នោះ។
អាជ្ញាធររុស្ស៊ីនិយាយថា រូបថត និងវីដេអូដែលផ្សាយចេញពីទីក្រុង Bucha គឺជា ការបង្កហេតុ ដែលត្រូវបានបង្កើតឡើងដើម្បីរំខានដល់កិច្ចចរចាសន្តិភាពរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ។
យោងតាមក្រសួងការពារជាតិរុស្ស៊ី, រូបភាពទាំងនោះគឺជាការសម្តែងឆាកល្ខោនមួយទៀត ដោយរដ្ឋាភិបាលទីក្រុងកៀវ។

ខ្សែអាត់វីដេអូ និងរូបថតនៃជនស៊ីវិលដែលបានស្លាប់នៅពាសពេញទីក្រុង បានជំរុញឲ្យប្រទេសលោកខាងលិចអំពាវនាវដាក់ទោសដល់ អ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
ផ្ទុយទៅវិញ ប្រទេសរុស្ស៊ី បានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំនៅថ្ងៃចន្ទទី០៤ខែមេសា ដើម្បីពិភាក្សាអំពីអ្វីដែលខ្លួនហៅថា “ការបង្កហេតុដោយពួករ៉ាឌីកាល់អ៊ុយក្រែន” នៅក្នុងទីក្រុង Bucha៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ប្រមុខ UN តក់ស្លុត ចំពោះរូបភាពជនស៊ីវិល ស្លាប់ក្នុងទីក្រុង Bucha
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


