ព័ត៌មានអន្ដរជាតិ
អាមេរិក ចេញមុខធានា បើស៊ុយអែត ដាក់ពាក្យចូល ណាតូ
រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រី Ann Linde បាននិយាយនៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធទី០៤ខែឧសភាថា ប្រទេសស៊ុយអែត បានទទួលការធានាពីសហរដ្ឋអាមេរិកថា ខ្លួននឹងទទួលបានការគាំទ្រ អំឡុងពេលដំណើរការដាក់ពាក្យចូលរួមជាមួយអង្គការណាតូ។

ប្រទេសស៊ុយអែត និងហ្វាំងឡង់ ដែលនៅជិតខាង គឺនៅខាងក្រៅអង្គការណាតូ ក្នុងអំឡុងសង្គ្រាមត្រជាក់ ប៉ុន្តែការកាត់បញ្ចូលឧបទ្វីបគ្រីមៀរបស់រុស្ស៊ីនៅឆ្នាំ២០១៤ និងការលុកលុយអ៊ុយក្រែន បានជំរុញឲ្យប្រទេសទាំង២គិតឡើងវិញ អំពីគោលនយោបាយសន្តិសុខរបស់ពួកគេ។
ប្រទេសទាំងពីរមានការព្រួយបារម្ភថា ពួកគេនឹងងាយរងគ្រោះក្នុងអំឡុងពេលដំណើរការដាក់ពាក្យសុំចូលជាសមាជិក ដែលអាចចំណាយពេលដល់ទៅមួយឆ្នាំ ទើបអនុម័តដោយសមាជិកទាំងអស់របស់ណាតូ។

លោកស្រី Linde បានប្រាប់ទូរទស្សន៍ស៊ុយអែតពីទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ថា “ខ្ញុំនឹងមិនលម្អិតឡើយអំពីរឿងនេះ ប៉ុន្តែប្រាកដណាស់ថា ឥឡូវនេះយើងមានការធានាពីអាមេរិក”។
លោកស្រីបន្ថែមថា “ទោះជាយ៉ាងណាក៏ដោយ មិនមែនជាការធានាសន្តិសុខជាក់ស្តែងទេ អ្វីដែលអ្នកអាចធ្វើបានលុះត្រាតែអ្នកជាសមាជិកពេញសិទ្ធិរបស់ណាតូ”។

ស្របពេលជាមួយគ្នានោះដែរ លោកស្រី Linde បានបដិសេធនិយាយថាតើការធានាអ្វី ដែលលោកស្រីទទួលបានពីលោក Blinken។
កាលពីខែមុន រដ្ឋមន្ត្រីការពារជាតិស៊ុយអែតបាននិយាយថា ការដាក់ពាក្យសុំចូលជាសមាជិកណាតូ អាចបង្កឲ្យមានការឆ្លើយតបខ្លាំងក្លាពីប្រទេសរុស្ស៊ី រួមមានទាំងការវាយប្រហារតាមអ៊ីនធើណិត និងវិធានការចម្រុះ ក៏ដូចជាយុទ្ធនាការឃោសនាផងដែរ ដើម្បីបំផ្លាញសន្តិសុខរបស់ប្រទេសស៊ុយអែត។

ទីក្រុងមូស្គូបានព្រមានថា ខ្លួនអាចនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលលឿនជាងសំឡេង នៅក្នុងតំបន់អឺរ៉ុប Kaliningrad ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ក្លាយជាសមាជិកណាតូ។
ទាំងស៊ុយអែត និងហ្វាំងឡង់ ត្រូវបានគេរំពឹងថា នឹងធ្វើការសម្រេចចិត្តថាតើត្រូវដាក់ពាក្យសុំចូលរួមជាមួយអង្គការណាតូឬក៏អត់ក្នុងខែនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ប្រមុខចារកម្មអ៊ុយក្រែន អះអាងថា សង្គ្រាមមិនចប់ទេ លុះត្រាលោក ពូទីន ស្លាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


