ព័ត៌មានអន្ដរជាតិ
តើប្រទេសណាខ្លះ ដែលអគ្គលេខាធិការណាតូលើកសរសើរ ព្រោះផ្តល់ជំនួយដល់អ៊ុយក្រែនច្រើន?
លោក Mark Rutte ប្រធានសម្ព័ន្ធមិត្តណាតូ បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ថា សមាជិកណាតូជាច្រើនមិនបានរួមចំណែកគ្រប់គ្រាន់ ដើម្បីជួយផ្គត់ផ្គង់អ៊ុយក្រែនប្រយុទ្ធប្រឆាំងការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីនោះទេ។
យោងតាមភ្នាក់ងារសារព័ត៌មាន AFP ផ្សាយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោក Rutte ប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Helsingborg ប្រទេសស៊ុយអែត មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូថា៖ « ឥឡូវនេះជំនួយសម្រាប់អ៊ុយក្រែន ពីសមាជិកណាតូមិនសូម្បីទទួលស្មើគ្នាទេ»។

លោក លើកឡើងថា៖ « មានប្រទេសមួយចំនួនជួយច្រើន រួមទាំងប្រទេសស៊ុយអែតដែលពិតជាកំពុងប្រឹងប្រែងហួសពីសមត្ថភាពរបស់ខ្លួនទាក់ទងនឹងការគាំទ្រអ៊ុយក្រែននិងប្រទេសដទៃទៀតដូចជា កាណាដា និងអាល្លឺម៉ង់ ហូឡង់ ដាណឺម៉ាក ន័រវែស និងប្រទេសមួយចំនួនទៀត»។
លោកបន្ថែមថា៖ « ប៉ុន្តែក៏មានប្រទេសជាច្រើនដែលមិនបានចំណាយគ្រប់គ្រាន់ទាក់ទងនឹងការគាំទ្រដល់ប្រទេសអ៊ុយក្រែនសោះ»។
កាលពីសប្តាហ៍មុន លោក Rutte ស្នើឱ្យសម្ព័ន្ធមិត្តគួរតែយកផលិតផលក្នុងស្រុកសរុប ០.២៥ភាគរយរបស់ពួកគេទៅជួយអ៊ុយក្រែន។
យោងតាមសារព័ត៌មាន Politico សំណើនោះអាចជាជំនួយបន្ថែមរាប់សិបពាន់លានដុល្លារ តែប្រឈមនឹងការប្រឆាំងយ៉ាងខ្លាងពីប្រទេសសមាជិកសំខាន់ៗមួយចំនួន។
លោក Rutte ទទួលស្គាល់កាលពីថ្ងៃព្រហស្បតិ៍ថា៖ « សំណើនេះនឹងមិនបានឯកភាពគ្នាទេ ដូច្នេះវានឹងមិនអាចដំណើរការ។ ប៉ុន្តែយ៉ាងហោចណាស់វាបានចាប់ផ្តើមការជជែកវែកញែករវាងសម្ព័ន្ធមិត្ត ថាប្រសិនបើយើងទាំងអស់គ្នាកំពុងចង់ជួយអ៊ុយក្រែន ត្រូវតែធ្វើឱ្យប្រាកដថាខ្លួននៅតែស្ថិតក្នុងសមរភូមិឱ្យខ្លាំងតាមដែលអាចធ្វើទៅបាន ហើយនាំការប្រយុទ្ធទៅរកសន្តិភាព នោះជាអ្វីដែលយើងទាំងអស់គ្នាត្រូវតែចូលរួមដោយស្មើភាពគ្នា»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


