ព័ត៌មានអន្ដរជាតិ
ប្រមុខចារកម្មអ៊ុយក្រែន អះអាងថា សង្គ្រាមមិនចប់ទេ លុះត្រាលោក ពូទីន ស្លាប់
ប្រមុខចារកម្មយោធាកំពូលរបស់អ៊ុយក្រែន បានលើកឡើងថា វិធីតែមួយគត់ដែលរុស្ស៊ីនឹងបញ្ឈប់ការលុកលុយដ៏ឃោរឃៅរបស់ខ្លួន គឺលុះត្រាតែលោក វ្ល៉ាឌីមៀរ ពូទីន ស្លាប់។
ប្រមុខចារកម្មយោធាអ៊ុយក្រែន លោក Kyrylo Budanov បាននិយាយថា វាមិនប្រាកដប្រជាទេ ដែលត្រូវរំពឹងថា វិមានក្រឹមឡាំងនឹងដកកងកម្លាំងរបស់ខ្លួនចេញពីអ៊ុយក្រែនទាំងស្រុងនោះ។
នៅពេលត្រូវបានសួរថាតើលោកពូទីន អាចបញ្ចប់សង្រ្គាមទាំងនៅរស់ឬក៏អត់ លោក Budanov បានប្រាប់កាសែត The New Voice of Ukraine ថា “ការទុកផ្លូវឲ្យលោក ពូទីន ដកទ័ព គឺជាយុទ្ធសាស្រ្តមួយ ប៉ុន្តែវាស្ទើរតែមិនអាចទៅរួច។ គាត់គឺជាឧក្រិដ្ឋជនសង្គ្រាម សម្រាប់ពិភពលោកទាំងមូល។ នេះជាទីបញ្ចប់របស់គាត់ គាត់បានដើរដល់ផ្លូវទ័លហើយ”។
ទោះបីជាយ៉ាងណាក៏ដោយ ប្រមុខចារកម្មរូបនេះ មិនបានលើកឡើងថាតើ លោកពូទីន អាចស្លាប់ដោយមូលហេតុអ្វីនោះទេ។ ប៉ុន្តែគាត់បាននិយាយថា គាត់ជឿជាក់ថា ករណីនេះអាចបង្កឲ្យមានវិបត្តិនយោបាយនៅក្នុងប្រទេសរុស្ស៊ី ធ្វើឲ្យគេមើលឃើញថា ប្រទេសនេះបែកបាក់គ្នា។
អ្នកវិភាគលោកខាងលិចជាច្រើន បានអះអាងថា លោក ពូទីន ចង់ប្រកាសជ័យជម្នះក្នុងសង្គ្រាមជាមួយអ៊ុយក្រែន អំឡុងទិវាជ័យជម្នះរបស់រុស្ស៊ីថ្ងៃទី៩ខែឧសភា ដែលជាទិវាអបអរសាទរសហភាពសូវៀត យកឈ្នះលើពួកណាស៊ីអាល្លឺម៉ង់។
លោក Budanov ជឿថា ឥឡូវនេះលោកពូទីនកំពុងព្យាយាមប្រមូលកម្លាំងបន្ថែមទៀតឲ្យបាន មុនថ្ងៃជានិមិត្តរូបនោះ។
ប៉ុន្តែការទទួលជ័យជម្នះរបស់រុស្ស៊ីនៅតែហាក់ដូចជាមិនអាចទៅរួច ព្រោះសព្វថ្ងៃនេះ អ៊ុយក្រែនបានរុញច្រានរុស្ស៊ីចេញពីទីក្រុងធំទីពីររបស់ខ្លួន ក្នុងការវាយប្រហារតបតប្រកបដោយជោគជ័យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក Johnson ប្រាប់ថា អ៊ុយក្រែន នឹងឈ្នះសង្គ្រាមជាមួយ រុស្ស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


