ព័ត៌មានអន្ដរជាតិ
ដើមល្ហុងប្រទេសមួយនេះ កម្ពស់មិនធម្មតា អាចបំបែកឯកទគ្គកម្មពិភពលោក Guinness
មហាជនពិតជាភ្ញាក់ផ្អើលមិនស្ទើរ នៅពេលដឹងថា ដើមល្ហុងក្នុងសួនរបស់កសិករប្រេស៊ីលម្នាក់បានបង្កើតឯកទគ្គកម្មពិភពលោកហ្គីណេស ក្នុងកម្ពស់មិនគួរឲ្យជឿគឺ ១៤.៥៥ ម៉ែត្រ។

លោក Tarcisio Foltz ដែលជាម្ចាស់ល្ហុងក៏ធ្លាប់ភ្ញាក់ផ្អើលដូចមហាជនពេលនេះអ៊ីចឹង ដោយកាលពីឆ្នាំ២០២១ គាត់បានរកឃើញដើមល្ហុងនៅក្នុងសួនរបស់គាត់ លូតកម្ពស់មិនធម្មតា។ ក្រោយមកបុរសរូបនេះ និងអតីតម្ចាស់កសិដ្ឋាន Gilberto Franz បានប្រើ Drone ថតកម្ពស់ពិតនៃដើមឈើដែលមានទំហំ និងកម្ពស់ប្រហាក់ប្រហែលនឹងល្ហុងរបស់គាត់។ ឯលទ្ធផលពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់។

៣ ខែបន្ទាប់ពីវាស់វែងល្ហុងដោយខ្លួនឯង លោក Tarcisio Foltz បានអញ្ជើញអ្នកជំនាញមួយក្រុមមកវាស់កម្ពស់វាជាផ្លូវការ។ ជាលទ្ធផល ដើមល្ហុងរបស់គាត់មានកម្ពស់រហូត ១៤.៥៥ ម៉ែត្រ ដោយបានក្លាយជាដើមល្ហុងខ្ពស់ជាងគេលើពិភពលោក។ ដើមល្ហុងនេះក៏ត្រូវបានទទួលស្គាល់ជាផ្លូវការដោយសៀវភៅកំណត់ត្រាពិភពលោក Guinness កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។


មកទល់នឹងបច្ចុប្បន្ន ដើមល្ហុងនេះ នៅតែរក្សាតំណែងក្នុងកំណត់ត្រាពិភពលោក Guinness ដដែល ប៉ុន្តែវាបាត់ស្លឹកអស់ហើយ និងគ្មានផ្លែទៀតនោះទេ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ បុរសនេប៉ាល់ បំបែកកំណត់ត្រា ឡើងភ្នំ Everest ច្រើនដងជាងគេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


