ព័ត៌មានអន្ដរជាតិ
បុរសនេប៉ាល់ បំបែកកំណត់ត្រា ឡើងភ្នំ Everest ច្រើនដងជាងគេ
បុរសជនជាតិនេប៉ាល់ម្នាក់ សម្រេចការឡើងភ្នំអេវឺរេស (Everest ) លើកទី ២៦ ក្លាយជាបុរសដំបូងដែលឡើងភ្នំនេះបានច្រើនដងជាងគេ។
លោក Kami Rita មកពីកុលសម្ព័ន្ធ Sherpa បានឡើងដល់កំពូលភ្នំអេវឺរេសលើកទី ២៦ ដែលមានកម្ពស់ ២៩,០៣៥ហ្វីត (៨៨៤៩ម៉ែត្រ) កាលពីថ្ងៃសៅរ៍ ទី៧ ខែឧសភា កន្លងទៅនេះ។
លោក Taranath Adhikari អគ្គនាយកនៃនាយកដ្ឋានទេសចរណ៍ក្នុងរដ្ឋធានី Kathmandu ប្រទេសនេប៉ាល់ និយាយថា “Kami Rita បានបំបែកកំណត់ត្រាផ្ទាល់ខ្លួនរបស់គាត់ និងបានបង្កើតកំណត់ត្រាពិភពលោកថ្មីមួយក្នុងការឡើងភ្នំ មិនធ្លាប់មាន”។
ដោយកើតនៅក្នុងគ្រួសារអ្នកឡើងភ្នំ Kami Rita គឺជាកូនប្រុសរបស់មគ្គុទ្ទេសក៍កុលសម្ព័ន្ធ Sherpa ដែលបានដឹកនាំអ្នកឡើងភ្នំបរទេសឡើងភ្នំអេវឺរេស បន្ទាប់ពីប្រទេសនេប៉ាល់បានបើកទូលាយទទួលភ្ញៀវពីខាងក្រៅ កាលពីឆ្នាំ១៩៥០។ ដូច្នេះមិនចម្លែកនោះទេដែលបុរសវ័យ ៥២ឆ្នាំរូបនេះ អាចសម្រេចការឡើងភ្នំបានច្រើនដងម្ល៉ឹងៗ។
គួររំលឹកថា កាលពីឆ្នាំ ២០១៨ Kami Rita ធ្លាប់ទទួលបានតំណែងលេខ ១ ជាមួយនឹងការឡើងភ្នំលើកទី២២ ហើយកាលនោះគាត់ធ្លាប់ប្រកាសពីមហិច្ឆតារបស់គាត់ថានឹងឡើងភ្នំឱ្យបាន ២៥ដង មុនពេលគាត់ចូលនិវត្តន៍។ លុះមកដល់ថ្ងៃទី ៧ ឧសភា ២០២១ គាត់សម្រេចបំណងរបស់គាត់ ក្នុងការឡើងភ្នំលើកទី២៥ ហើយពីពេលថ្មីៗនេះ Kami Rita បានបំបែកកំណត់ត្រាផ្ទាល់ខ្លួនម្ដងទៀត ដោយអាចឡើងភ្នំអេវឺរេសលើកទី ២៦ ដោយជោគជ័យ៕
ប្រែសម្រួល៖ សន្យា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


