Connect with us

ព័ត៌មានអន្ដរជាតិ

WHO៖ គ្មានភស្តុតាងណាបង្ហាញថា ជំងឺអុតស្វាមានការបំប្លែងខ្លួន

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) មិនមានភស្តុតាងអ្វីមួយដែលបញ្ជាក់ថា វីរុសអុតស្វាមានការបំប្លែងខ្លួននោះទេ។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់ទីភ្នាក់ងារពិភពលោកបាននិយាយកាលពីថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២ ដោយកត់សំគាល់ថា ជំងឺឆ្លងដែលកើតមាននៅអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្តាលមាននិន្នាការមិនប្រែប្រួលឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rosamund Lewis ប្រធានលេខាធិការដ្ឋានជំងឺអុតស្វាយដែលជាផ្នែកមួយនៃកម្មវិធីគ្រាអាសន្នរបស់ WHO បានប្រាប់អ្នកកាសែតថា ការប្រែប្រួលជាធម្មតាមានទំនោទាបណាស់ចំពោះវីរុសនេះ ទោះជាការចាត់ថ្នាក់ហ្សែននៃករណីកើតឡើងនឹងជួយជូនដំណឹងដល់ការយល់ដឹងអំពីការផ្ទុះឡើងនាពេលបច្ចុប្បន្ន។

អ្នកជំនាញសុខភាពតាមដាន​ទាក់ទងនឹងការប្រែប្រួលដែលអាចធ្វើឲ្យ​វីរុស​នេះ​ងាយឆ្លង ឬធ្ងន់ធ្ងរ។ ករណីកើតឡើងជាង១០០ត្រូវបានសង្ស័យ និងបញ្ជាក់​ថ្មីៗនេះនៅអឺរ៉ុប និងអាមេរិកគឺមិនមានអាការធ្ងន់ធ្ងរទេ។ អ្នកស្រី Maria van Kerkhove ប្រធានផ្នែកជំងឺ​កើតឡើង និងជំងឺឆ្លងពីសត្វទៅមនុស្ស ព្រមទាំងជាប្រធានផ្នែកបច្ចេកទេសជំងឺកូវីដ-១៩របស់ WHO បាននិយាយ។

អ្នកស្រីបន្តថា ៖«នេះជាស្ថានភាពដែលអាចទប់ស្កាត់បាន ជាពិសេសនៅអឺរ៉ុប។ ប៉ុន្តែយើងមិនអាចមិនខ្វល់ចំពោះអ្វីដែលកំពុងកើតឡើងនៅអាហ្វ្រិក ដ៏ចជាប្រទេសផ្សេងៗទៀតទេ»។

អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ការផ្ទុះជំងឺអុតស្វា​កំពុងកើតឡើងក្នុងប្រទេសដែលវីរុសមិនមានចរាចរណ៍ជាប្រចាំ។ អ្នកវិទ្យាសាស្ត្រកំពុងស្វែង​យល់ពិភពប្រភព​នៃជំងឺនេះ និងថាតើអ្វីទៅដែលមេរោគនេះប្រែប្រួល។

អង្គការសុខភាពពិភពលោកកំពុងស្នើសុំឱ្យគ្លីនិកសើស្បែក និងសេវាថែទាំសុខភាពបឋម ក៏ដូចជាគ្លីនិកសុខភាពផ្លូវភេទ ប្រុងប្រយ័ត្នចំពោះករណីដែលអាចកើតមាន៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម