ព័ត៌មានអន្ដរជាតិ
UN ថា មនុស្ស១.៦ប៊ីលាននាក់កំពុងរងផលប៉ះពាល់ពីសង្គ្រាមអ៊ុយក្រែន
ប្រមុខអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយកាលពីថ្ងៃពុធ ទី៨ ខែមិថុនា ថា ផលវិបាកសម្រាប់ពិភពលោកពីការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរដែលទំនងជាមនុស្សប្រមាណ១.៦ប៊ីលាននាក់រងផលប៉ះពាល់។

លោកអគ្គលេខាធិការមានប្រសាសន៍ក្នុងការបង្ហាញរបាយការណ៍ទី២របស់ UN ស្តីអំពីផលប៉ះពាល់នៃជម្លោះថា ៖«ឥទ្ធិពលនៃសង្គ្រាមលើសន្តិសុខស្បៀង ថាមពល និងហិរញ្ញវត្ថុគឺធ្ងន់ធ្ងរ ជាប្រព័ន្ធ និងកំពុងកើនឡើង»។
លោកបានលើកឡើងថា សម្រាប់មនុស្សទូទាំងពិភពលោក សង្គ្រាមកំពុងគំរាមកំហែងក្នុងរលកនៃភាពអត់ឃ្លាន និងទុរ្ភិក្សមិនធ្លាប់មាន បណ្តាលឲ្យកើតមានភាពវឹកវរសង្គម និងសេដ្ឋកិច្ច។ ឆ្នាំនេះ វិបត្តិស្បៀងអាហារគឺប្រហែលជាខ្វះក្នុងការទទួលបាន នៅឆ្នាំក្រោយអាចជាការខ្វះខាតស្បៀងអាហារតែម្តង។
ក្នុងសុន្ទរកថា លោកបានអង្វរថា ៖«មានវិធីតែមួយគត់ដើម្បីបញ្ចុះគំនរទុក្ខនេះ គឺការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែនត្រូវតែបញ្ចប់»។
ប្រមុខដឹកនាំស្ថាប័នពិភពលោកបានបញ្ជាក់ថា លោកបានស្នើទៅសហសេវិកឲ្យជួយស្វែងរកកញ្ចប់កិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យមានការនាំចេញស្បៀងអាហារដែលផលិតដោយអ៊ុយក្រែនឆ្លងកាត់សមុទ្រខ្មៅ (Black Sea) ប្រកបដោយសុវត្ថិភាព និងសន្តិសុខ។

«កិច្ចព្រមព្រៀងនេះពិតជាសំខាន់ណាស់សម្រាប់មនុស្សរាប់រយលាននាក់នៅក្នុងប្រទេសកំពុងអភិវឌ្ឍ រាប់ទាំងអនុតំបន់អាហ្វ្រិក-សាហារ៉ាផង»។ លោកបានសង្កត់ធ្ងន់។
តាមរបាយការណ៍របស់ UN ថា តាមការប៉ាន់ស្មានប្រទេស៩៤ដែលមានប្រជាជនប្រមាណ១.៦ប៊ីលាននាក់កំពុងរងផលប៉ះពាល់ដោយសារវិបត្តិនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


