ព័ត៌មានអន្ដរជាតិ
ធ្លាយឧស្ម័នពុលនៅកំពង់ផែ ហ្ស៊កដានី សម្លាប់មនុស្ស១១នាក់ របួសជាង ២៥០នាក់
ការលេចធ្លាយឧស្ម័នក្លរីនពុល នៅឯកំពង់ផែសមុទ្រក្រហម Aqaba របស់ប្រទេស ហ្ស៊កដានី បានសម្លាប់មនុស្សចំនួន ១១ នាក់ និងជាង ២៥០ នាក់ផ្សេងទៀតរងរបួស។

អាជ្ញាធរនិយាយថា កុងតឺន័រផ្ទុកសារធាតុគីមីមួយ បានធ្លាក់ ពេលកំពុងដឹកជញ្ជូនដោយសារតែមានបញ្ហាបច្ចេកទេសជាមួយ រថយន្តស្ទូច។
វីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញកុងតឺន័រ កំពុងត្រូវបានស្ទូចឡើង ប៉ុន្តែភ្លាមៗនោះ បានធ្លាក់ទៅលើកប៉ាល់មួយគ្រឿង ហើយផ្ទុះតែម្តង។

ឧស្ម័នពណ៌លឿងយ៉ាងក្រាស់ ត្រូវបានគេឃើញរីកសាយភាយ ពាសពេញដី ដោយបង្ខំឲ្យមនុស្សរត់ទៅរកសុវត្ថិភាព។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, អ្នករងរបួសចំនួន ១៩៩ នាក់ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក ដោយសារប៉ះពាល់ជាមួយសារធាតុគីមី។ អ្នកខ្លះត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ក្លរីន គឺជាសារធាតុគីមីដែលប្រើក្នុងវិស័យឧស្សាហកម្ម និងក្នុងផលិតផលសម្អាតក្នុងផ្ទះ។ វាជាឧស្ម័នពណ៌លឿងលាយបៃតង នៅសីតុណ្ហភាព និងសម្ពាធធម្មតា.
នៅពេលដែលឧស្ម័នក្លរីនត្រូវបានស្រូបចូល លេប ឬប៉ះនឹងស្បែក វាមានប្រតិកម្មជាមួយនឹងទឹកដើម្បីបង្កើតអាស៊ីតដែលបំផ្លាញកោសិកាក្នុងរាងកាយ។ ការស្រូបយកសារធាតុក្លរីនក្នុងកម្រិតខ្ពស់ ធ្វើឲ្យមានជាតិទឹកឡើងខ្លាំងក្នុងសួត ដែលជាស្ថានភាពគំរាមកំហែងដល់អាយុជីវិត ឬគេស្គាល់ថាជាជំងឺ ស្ទះសួត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រជាជនអាមេរិក ត្រឹម ១១% ប៉ុណ្ណោះ ដែលស្តីបន្ទោសលោក ពូទីន ចំពោះ ការឡើងថ្លៃឧស្ម័ន
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


