Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ព​ហ្ស៊កដានី ​សម្លាប់​អ្នក​រត់ពន្ធ​គ្រឿងញៀន​២៧​នាក់​ ឆ្លងដែនមកពី​ ​ស៊ីរី

បានផុស

នៅ

កងទ័ពហ្ស៊កដានីនិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមករាថា ខ្លួនបានសម្លាប់អ្នករត់ពន្ធគ្រឿងញៀនចំនួន ២៧នាក់ ដែលប៉ុនប៉ងឆ្លងដែនពី ស៊ីរី ចូលប្រទេសរបស់ខ្លួន អំឡុងពេលមានព្រិលធ្លាក់ខ្លាំង។

This image has an empty alt attribute; its file name is 123016162_gettyimages-653395582.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍មួយបាននិយាយថា អ្នករត់ពន្ធមានការជួយពីក្រុមប្រដាប់អាវុធខណៈ មនុស្សមួយចំនួនបានរត់ត្រឡប់ទៅទឹកដីស៊ីរីវិញ។

ក្នុងអំឡុងពេលនោះ កងទ័ព​បាន​រក​ឃើញ​សារធាតុ​ញៀន​ក្នុង​បរិមាណ​ដ៏ច្រើន នៅកន្លែង​ប៉ះ​ទង្គិច​គ្នា​។

This image has an empty alt attribute; its file name is AP21116453808773.jpg

ការប្រយុទ្ធគ្នា បានកើតឡើងនៅតំបន់ជនបទភាគខាងត្បូង នៃខេត្ត Suweida ជិតភូមិព្រំដែន Khirbet Awad និង al-Mughayir។ នេះបើយោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។

កងទ័ពហ្ស៊កដានីបានប្តេជ្ញាថា នឹងវាយប្រហារដោយប្រើកណ្តាប់ដៃដែកចំពោះការរត់ពន្ធឬការជ្រៀតចូលណាមួយ ដែលគំរាមកំហែងដល់សន្តិសុខជាតិ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ តាលីបង់ ឲ្យ រុស្ស៊ី ជួយកាត់ផ្ដាច់ផ្លូវជួញដូរគ្រឿងញៀនពី អាហ្វហ្គានីស្ថាន ទៅប្រទេសផ្សេងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម