ព័ត៌មានអន្ដរជាតិ
ធ្លាយសារធាតុគីមីចេញពីរថភ្លើងក្រឡាប់ សុទ្ធតែបង្កជំងឺមហារីកដល់មនុស្ស
កាលពីថ្ងៃទី០៣ ខែកុម្ភៈកន្លងផុតទៅមានហេតុការណ៍ក្រឡាប់រថភ្លើងមួយនៅរដ្ឋ Ohio ចម្ងាយ ៥០ ម៉ាយនៅខាងក្រៅទីក្រុង Pittsburg បានកើតឡើង ប៉ុន្តែមិនមានការរាយការណ៍ណាមួយបង្ហាញពីអ្នករបួស ឬអ្នកស្លាប់ឡើយ ។
គេសង្ស័យថាគ្រោះថ្នាក់នេះកើតឡើងដោយសារបញ្ហាមេកានិចព្រោះកាមេរ៉ាសុវត្ថិភាពថតបានខ្លួនរថភ្លើងបែកផ្កាភ្លើងមុនក្រឡាប់ ។

បើយោងតាមលោក Karen Dannemiller សាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រសុខភាពបរិស្ថាននៅសាកលវិទ្យាល័យរដ្ឋ Ohio បានឲ្យដឹងថា ទីភ្នាក់ងារការពារបរិស្ថានអាមេរិកមិនដឹងពីបរិមាណសារធាតុគីមីដែលធ្លាយថាមានគ្រប់គ្រាន់ដើម្បីបង្កហានិភ័យដល់សុខភាពឬយ៉ាងណានោះទេ ។
ជាក់ស្ដែងទីភ្នាក់ងារការពារបរិស្ថានអាមេរិកពិតជាមិនទាន់រកឃើញកម្រិតគ្រោះថ្នាក់គួរឲ្យកត់សម្គាល់នៃសារធាតុគីមីទាំងនេះមែន ទោះបីជាអ្នកស្រុកមួយចំនួនកំពុងរាយការណ៍ពីករណីសត្វងាប់ និងមនុស្សមិនស្រួលខ្លួននៅក្នុងតំបន់កើតហេតុក៏ដោយ ។
ការសិក្សាជាច្រើនរកឃើញផលប៉ះពាល់ពីសារធាតុគីមីដែលបានបញ្ចេញពេលរថភ្លើងក្រឡាប់ វាអាចបណ្តាលឱ្យមានបញ្ហាក្នុងរយៈពេលខ្លីដូចជាវិលមុខ ចង្អោរ និងរលាកភ្នែក និងមាត់ជាដើម ។

គួរបញ្ជាក់ដែរថាសារធាតុគីមីទាំង ៦ ប្រភេទមានដូចជា វីនីលក្លរីត, បង់សែន, Ethylene glycol monobutyl ether, Butyl acrylate, Ethylhexyl acrylate និងអ៊ីសូប៊ូទីលីន ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ធ្លាយឧស្ម័នពុលនៅកំពង់ផែ ហ្ស៊កដានី សម្លាប់មនុស្ស១១នាក់ របួសជាង ២៥០នាក់

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី