ព័ត៌មានអន្ដរជាតិ
ប្រជាជនអាមេរិក ត្រឹម ១១% ប៉ុណ្ណោះ ដែលស្តីបន្ទោសលោក ពូទីន ចំពោះ ការឡើងថ្លៃឧស្ម័ន
ការស្ទង់មតិរបស់ Rasmussen ចេញផ្សាយកាលពីថ្ងៃអង្គារទី២១ខែមិថុនា បានបង្ហាញថា មានជនជាតិអាមេរិកត្រឹមតែ ១១% ប៉ុណ្ណោះដែលជឿថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន គួរត្រូវស្តីបន្ទោសចំពោះតម្លៃឧស្ម័នហក់ឡើងខ្ពស់នៅសហរដ្ឋអាមេរិក។

ផ្ទុយទៅវិញ ប្រជាជនអាមេរិកភាគច្រើន បានដាក់ការស្តីបន្ទោសទៅលើលោកប្រធានាធិបតី ចូ បៃដិន។
ជាងពាក់កណ្តាល (៥២%) នៃអ្នកឆ្លើយតបទៅនឹងការស្ទង់មតិរបស់ Rasmussen ដែលធ្វើឡើងកាលពីសប្តាហ៍មុន គឺបានចង្អុលបង្ហាញទៅគោលនយោបាយថាមពលដ៏អន់ខ្សោយរបស់លោក បៃដិន ថាជាហេតុផល ដែលនាំឲ្យតម្លៃឧស្ម័នឈានដល់ការមិនអាចទទួលយកបាន។

ដោយឡែក អ្នកដែលមិនបន្ទោសលោកពូទីន និងលោក បៃដិន បានចង្អុលទៅក្រុមហ៊ុនប្រេង។ ជាការពិត ២៩% បាននិយាយថា ពួកគេជឿថា ក្រុមឧស្សាហកម្មទាំងឡាយ បានប្រើប្រាស់ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន ដើម្បីបង្កើនតម្លៃឧស្ម័ន។
ដោយសារតែលោក បៃដិន ប្រហែលជាដឹងថា ការស្តីបន្ទោសលោក ពូទីន លែងក្លាយជាការចាប់អារម្មណ៍ទៀតហើយនោះ ប្រធានាធិបតីអាមេរិក បានងាកទៅស្តីបន្ទោសក្រុមហ៊ុនប្រេង និងឧស្ម័នវិញ សម្រាប់ការឡើងថ្លៃដ៏ខ្ពស់។

នាពេលថ្មីៗនេះ លោក បៃដិន បានចោទប្រកាន់ក្រុមហ៊ុនឧស្សាហកម្មថា កំពុងរកលុយបានច្រើនជាងព្រះ ហើយទទូចថា ក្រុមហ៊ុនប្រេងកំពុងមានចេតនាទប់ស្កាត់ការខួងយកប្រេង។
ទោះបីជាអាមេរិកបានហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីកាលពីខែមីនាក៏ដោយ ប៉ុន្តែមុននោះ រុស្ស៊ីបានផ្គត់ផ្គង់តែ ២ ភាគរយប៉ុណ្ណោះនៃប្រេងឆៅរបស់ខ្លួន ហើយសហរដ្ឋអាមេរិកជាអ្នកនាំចេញឧស្ម័នធម្មជាតិសុទ្ធ។ ហេតុនេះហើយ រុស្ស៊ី មិនមែនជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការកំណត់តម្លៃដ៏ខ្ពស់នោះទេ។

បញ្ហាសំខាន់នៃពាក់កណ្តាលអាណត្តិរបស់លោក បៃដិន គឺការឡើងថ្លៃឧស្ម័ន។ អ្នកបោះឆ្នោតប្រហែល ៩២% បានយល់ឃើញថា ការកើនឡើងនៃតម្លៃឧស្ម័ន ប្រេងកម្តៅផ្ទះ និងឥន្ធនៈផ្សេងទៀត គឺជាបញ្ហាធ្ងន់ធ្ងរនៅក្នុងការស្ទង់មតិកាលពីថ្ងៃអង្គារ។
ដោយមិនមានសញ្ញានៃការងើបឡើងសេដ្ឋកិច្ច និងការបោះឆ្នោតដែលនឹងមកដល់ក្នុងខែវិច្ឆិកា គណបក្សប្រជាធិបតេយ្យទំនងជាត្រូវបានស្តីបន្ទោសចំពោះការរងទុក្ខផ្នែកសេដ្ឋកិច្ច ហើយសភាទាំងពីរអាចនឹងធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់គណបក្សសាធារណរដ្ឋ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ កប៉ាល់បរទេសទី១ ចាកចេញពីកំពង់ផែ Mariupol តាមច្រករបៀងដែលបើកដោយយោធារុស្ស៊ី
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


