ព័ត៌មានអន្ដរជាតិ
ខេត្ត សាមុត សាខន ខាតបង់ទឹកប្រាក់មួយថ្ងៃជាង៣៣លានដុល្លារ ដោយសារកូវីដ
យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានឲ្យដឹងថា សេដ្ឋកិច្ចនឹងខាតបង់ទឹកប្រាក់រាប់ពាន់លានបាតបន្ទាប់ពីការផ្ទុះជំងឺកូវីដ១៩ក្នុងខេត្ត សាមុត សាខន ភាគនិរតីទីក្រុងបាងកក។

ចំណែកទីប្រឹក្សានៅមជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់សភាពាណិជ្ជកម្មថៃលោក Thanawat Polwichai បាននិយាយថា ការបិទផ្សារអាហារសមុទ្រនៅខេត្ត សាមុត សាខន នឹងធ្វើឲ្យខេត្តនេះខាតបង់ទឹកប្រាក់១ពាន់លានបាត (៣៣,១២០,២៧០ដុល្លារ) ក្នុងមួយថ្ងៃ។
យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានឲ្យដឹងថា ការបិទឧស្សាហកម្មអាហារសមុទ្រនៅក្នុងខេត្តនេះ, ការអំពាវនាវឲ្យលុបចោលពិធីជប់លៀងឆ្លងឆ្នាំថ្មីនៅទីក្រុងបាងកកនិងការលុបចោលការធ្វើដំណើរដោយសារតែភាពភ័យខ្លាចវីរុសកូរ៉ូណានឹងធ្វើឲ្យសេដ្ឋកិច្ចខាតបង់ក្នុងទំហំទឹកប្រាក់យ៉ាងតិច៤៥ពាន់លានបាតក្នុងរយៈពេលមួយខែទៀត។

ខេត្ត សាមុត សាខន បានរួមចំណែក៤០ភាគរយលើអាហារសមុទ្ររបស់ប្រទេសថៃ។ ប៉ុន្តែដោយសារតែខេត្តនេះត្រូវបិទរហូតដល់ថ្ងៃទី៣ខែមករា មជ្ឈមណ្ឌលនេះបានប៉ាន់ស្មានថា ឧស្សាហកម្មជលផលនិងអាហារសមុទ្រអាចខាតបង់ក្នុងទំហំទឹកប្រាក់១៣ពាន់លានបាត។
ចំណែកការបញ្ឈប់កម្មវិធីរាប់ថយក្រោយនៃពិធីអបអរឆ្នាំថ្មីក្នុងទីក្រុងបាងកកនិងតំបន់ផ្សេងទៀតពាក់ព័ន្ធនឹងការផ្ទុះឡើងនៃជំងឺកូវីដអាចធ្វើឲ្យសេដ្ឋកិច្ចខាតបង់ក្នុងទំហំទឹកប្រាក់១៥ពាន់លានបាតទៀត។

គេប៉ាន់ស្មានថា ប្រជាជននៅតំបន់ទាំងនេះនឹងចំណាយប្រាក់ប្រហែល១៥ពាន់លានបាតសម្រាប់ពិធីជប់លៀងឆ្លងឆ្នាំថ្មី ទទួលទានអាហារពេលល្ងាចនិងទិញអំណោយផ្សេងៗ។
ឥឡូវនេះ មនុស្សជាច្រើនកំពុងលុបចោលការកក់សណ្ឋាគារដោយសារតែការផ្ទុះករណីថ្មីៗ។ មជ្ឈមណ្ឌលនេះប៉ាន់ស្មានថា ទឹកប្រាក់១៧ពាន់លានបាតឬប្រហែល៣០ភាគរយនៃប្រាក់ចំណូលទេសចរណ៍សរុបក្នុងរយៈពេល១ខែអាចនឹងបាត់បង់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ករណីផ្ទុះកូវីដនៅ សាមុត សាខន ពេលនេះរាលដាលទៅដល់ ភូកេត
ចុចអាន៖ ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


