ព័ត៌មានអន្ដរជាតិ
ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF
យោងតាមការវាយតម្លៃជាសកលនាពេលថ្មីៗនេះបានឲ្យដឹងថា អង្គការ UNICEF អាចដឹកជញ្ជូនវ៉ាក់សាំងកូវីដរហូតដល់ទៅ៨៥០តោនក្នុងមួយខែនៅឆ្នាំ២០២១ខាងមុខនេះ។
បរិមាណនេះគឺអាស្រ័យទៅលើវ៉ាក់សាំងដែលផលិតបានប៉ុន្តែនេះជាចំនួនច្រើនជាងពីរដងនៃទម្ងន់វ៉ាក់សាំងគិតជាមធ្យមដែល UNICEF ដឹកជញ្ជូនជារៀងរាល់ខែ។
កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែល UNICEF នឹងដឹកជញ្ជូនឲ្យក្រោមកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដោយសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក (WHO)។
ការវាយតម្លៃជាសកលថ្មីនេះគឺជាផ្នែកមួយនៃការងាររបស់ UNICEF ក្នុងការដឹកនាំធ្វើលទ្ធកម្ម និងការផ្គត់ផ្គង់ថ្នាំបង្ការជំងឺកូវីដ-១៩ដល់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមកម្រិតទាបចំនួន៩២ប្រទេសក្នុងនាមកម្មវិធី COVAX ដោយសហការជាមួយអង្គការសុខភាពសម្រាប់ទ្វីបអាមេរិក (PAHO)។
លោកស្រី Henrietta Fore នាយិកាប្រតិបត្តិអង្គការ UNICEF បាននិយាយថា “នេះគឺជាប្រតិបត្តិការដ៏ធំសម្បើមជាប្រវត្តិសាស្ត្រ។ នេះគឺជាកិច្ចការដែលមានទំហំធំហើយនឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដែលមិនធ្លាប់មានពីមុនមក។ យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញកិច្ចការនេះ”។
នៅកម្ពុជា UNICEF កំពុងធ្វើការជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីត្រៀមរៀបចំក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។
នៅថ្នាក់ក្រោមជាតិ UNICEF នឹងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការកៀរគរនិងបំផុសចលនាសហគមន៍ហើយក្នុងពេលជាមួយគ្នានោះ ជួយពិនិត្យតាមដានការយុទ្ធនាការចាក់ថ្នាំបង្ការផងដែរ។
ការវាយតម្លៃជាសកលដែលធ្វើឡើងដោយ UNICEF គឺបានពិនិត្យលើសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាសក្នុងសកលលោកទាំងមូល និងច្រកផ្លូវសម្រាប់ដឹកជញ្ជូន ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីបញ្ហាប្រឈមដែលកើតមានក្នុងការដឹកជញ្ជូនថ្នាំបង្ការជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១។
ការវាយតម្លៃបានរកឃើញថា ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម នឹងអាចដឹកជញ្ជូនថ្នាំបង្ការទៅកាន់ប្រទេសដែលមានចំណូលទាប និងប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ស្ទើរតែទាំង៩២ក្នុងចំណោមប្រទេសទាំង១៩០ដែលចូលរួមនៅក្នុងកម្មវិធី COVAX ជាមួយនឹងការប៉ាន់ប្រមាណថវិកាចំណាយរហូតដល់៧០លានដុល្លារអាមេរិក។
តាមរយៈការប្រៀបធៀបបរិមាណថ្នាំបង្ការ ការវាយតម្លៃនេះបានរកឃើញថា សុវត្ថិភាពដឹកទំនិញតាមផ្លូវអាកាសនាពេលបច្ចុប្បន្ន គឺអាចគ្រប់គ្រាន់ក្នុងការដឹកជញ្ជូនថ្នាំបង្ការសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ២០ភាគរយក្នុងប្រទេសភាគច្រើន ក្នុងចំណោមប្រទេសទាំង៩២ នោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ UNICEF
ចុចអាន៖ គ្មានចន្លោះលើលោក កូវីដរាលដាលដល់ទ្វីបអង់តាក់ទិក ខណៈមនុស្ស ៣៦ នាក់ឆ្លងជំងឺនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីបុករះស្លាប់៤នាក់នៅស្ពានអាកាសឫស្សីកែវ មានម្នាក់ជានិស្សិតពូកែជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គម្រោងទឹកស្អាតធំបំផុតចាយទុនជាង ១០០ លានដុល្លារនៅបាក់ខែង គ្រោងចាប់ផ្តើមសាងសង់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទឹកស្ទឹងសង្កែខាងក្រោមទំនប់សាលាតាអន រីងគោក ពលរដ្ឋប្រឈមការដឹកជញ្ជូនបើកបរកាណូតមិនបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនឡូជីស្ទីកលំដាប់ពិភពលោក មានកប៉ាល់ដឹកទំនិញជាង៦០០ គ្រោងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែម