ព័ត៌មានអន្ដរជាតិ
អាជ្ញាធរខេត្ត សាមុតសាខន សម្រេចយកទីតាំងមួយនេះធ្វើជាមន្ទីរពេទ្យដាក់អ្នកជំងឺកូវីដ
ពហុកីឡដ្ឋានខេត្ត សាមុតសាខន ត្រូវបានគេយកធ្វើជាមន្ទីរពេទ្យបន្ថែមដើម្បីព្យាបាលអ្នកជំងឺកូវីដ ១៩ ដែលមានរោគសញ្ញាស្រាល បន្ទាប់ពីប្រជាជននៅក្នុងខេត្តជំទាស់នឹងសំណើរសុំប្រើប្រាស់ទីតាំងពីរផ្សេងទៀត ។
នៅក្នុងបទបញ្ជាដែលចុះហត្ថលេខាដោយអភិបាលខេត្តលោក Verasak Vichitsangsri កីឡដ្ឋានដែលមានទីតាំងនៅជិតលំនៅដ្ឋានរបស់អភិបាលខេត្តនឹងត្រូវប្រើជាមណ្ឌលថែទាំសម្រាប់ប្រជាជន សាមុតសាខន ។

ទន្ទឹមនោះមនុស្សដែលគ្មានការអនុញ្ញាតត្រូវបានហាមឃាត់មិនឲ្យចូលទៅក្នុងតំបន់នោះ ហើយអ្នករំលោភបំពានត្រូវទទួលការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ ពិន័យជាប្រាក់ ១០០,០០០ បាត ឬត្រូវជាប់ទាំងពីរតែម្ដង ក្រោមច្បាប់ស្តីពីការការពារជំងឺឆ្លង ហើយនឹងជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ពិន័យជាប្រាក់ចំនួន ៤ ម៉ឺនបាត ឬជាប់ទាំងពីរ ក្រោមអនុក្រឹត្យប្រកាសអាសន្នដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។
មជ្ឈមណ្ឌលនេះត្រូវបានកំណត់ដើម្បីផ្តល់ការព្យាបាល និងថែទាំអ្នកជំងឺកូវីដ ១៩ ដែលកំពុងសម្រាកព្យាបាល ។

បន្ថែមពីនេះវានឹងត្រូវបានបំពាក់ដោយអង្គភាពរដ្ឋបាល ឡានដឹកទំនិញធុនធ្ងន់ និងប្រព័ន្ធគ្រប់គ្រងកាកសំណល់ដែលបង្កគ្រោះថ្នាក់ដល់ជីវឧស្ម័នជាដើម ។
បទបញ្ជារបស់លោកអភិបាលខេត្តធ្វើឡើង បន្ទាប់ពីការបើកមន្ទីរពេទ្យនៅផ្សារបង្គាដែលជាចំណុចផ្ទុះថ្មីនៃការឆ្លងជំងឺកូវីដ ១៩ ក្នុងចំណោមពលករចំណាកស្រុក ។

ស្របពេលជាមួយនេះគ្រែចំនួន ២០០ នឹងត្រៀមសម្រាប់អ្នកជំងឺកូវីដ ១៩ ដែលមានរោគសញ្ញាស្រាល ។ ចំនួនគ្រែត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៥០០ នាក់នៅដំណាច់ឆ្នាំនេះ ។
គួរបញ្ជាក់ថា ផែនការរបស់អាជ្ញាធរខេត្តក្នុងការបង្កើតមន្ទីរពេទ្យនៅឯសាកលវិទ្យាល័យកីឡាជាតិខេត្ត សាមុតសាខុន និងនៅសួនទឹក Phan Thai Norasing ត្រូវបានជំទាស់ដោយអ្នកស្រុកដែលមានការព្រួយបារម្ភអំពីការរីករាលដាលនៃវីរុសនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ថៃកាន់តែធ្ងន់កហើយ! ឆ្លងមួយថ្ងៃជាងមួយរយនាក់ បាងកកឆ្លងច្រើនជាងគេ
ចុចអាន ៖ វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna អាចបណ្តាលឲ្យអ្នកកែសម្ផស្ស ហើមមុខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


