ករណីផ្ទុះកូវីដនៅ សាមុត សាខន ពេលនេះរាលដាលទៅដល់ ភូកេត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ករណីផ្ទុះកូវីដនៅ សាមុត សាខន ពេលនេះរាលដាលទៅដល់ ភូកេត

បានផុស

នៅ

បុរសជាអ្នកខេត្តភូកេតម្នាក់ត្រូវបានគេធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។ គាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយមិត្តភក្តិមកពីខេត្ត សាមុត សាខន ដែលបានឆ្លងវីរុសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Thanis Sermkaew ប្រធានការិយាល័យសុខភាពសាធារណៈខេត្តបាននិយាយថា បុរសអាយុ៤០ឆ្នាំរូបនេះគឺជាអ្នកគ្រប់គ្រងក្រុមហ៊ុនមួយ។

នៅថ្ងៃទី១០ខែធ្នូ គាត់បានទៅកោះ Lanta ក្នុងខេត្តក្រាប៊ីដើម្បីជួបជុំមិត្តភក្តិប្រហែល៤០នាក់ដែលក្នុងចំណោមពួកគេ មានម្នាក់មកពីខេត្ត សាមុត សាខន។

នៅថ្ងៃទី១១-១២ខែធ្នូ គាត់បានទាក់ទងជិតស្និទ្ធជាមួយមិត្តភក្តិមកពី សាមុត សាខន ដោយមិនមានពាក់ម៉ាស់ទេ។ ក្រោយមកមិត្តភក្តិរបស់គាត់ត្រូវបានគេរកឃើញថាមានកូវីដ១៩។

គាត់បានវិលត្រឡប់មកភូកេតវិញនៅថ្ងៃទី១៣ខែធ្នូហើយបានទៅធ្វើការនៅថ្ងៃទី១៤ខែធ្នូនិងនៅជួបជុំជាមួយនិយោជិកដោយមិនពាក់ម៉ាស់។ ក្នុងចំណោមនិយោជិកទាំង១៥នាក់ ខ្លះមានពាក់ម៉ាស់និងខ្លះមិនពាក់។

នៅថ្ងៃទី១៦ខែធ្នូ គាត់ឈឺក្បាលនិងដងខ្លួន ឈឺបំពង់កហើយក្អក។

គាត់បានឈប់សម្រាកនៅថ្ងៃទី១៧-១៨ខែធ្នូហើយត្រឡប់ទៅធ្វើការវិញនៅថ្ងៃទី១៩ធ្នូដើម្បីបង្ហើយការងារខ្លះ។ នៅថ្ងៃបន្ទាប់ គាត់ដឹងថា មិត្តរបស់គាត់នៅខេត្តសាមុតសាខនបានឆ្លងជំងឺកូវីដ១៩។ គាត់បានទៅមន្ទីរពេទ្យ Vachira Phuket ដើម្បីធ្វើតេស្ត។ លទ្ធផលកាលពីថ្ងៃអង្គារបានបង្ហាញថា គាត់ក៏មានជំងឺកូវីដដែរ។

លោកវេជ្ជបណ្ឌិត Thanis និយាយថា មនុស្សចំនួន២៨នាក់ក្នុងចំណោមមនុស្សដែលគាត់បានទាក់ទងគឺមានហានិភ័យខ្ពស់នៃការឆ្លងហើយ១០នាក់មានហានិភ័យទាប។ ៣នាក់មានរោគសញ្ញាដូចកូវីដហើយកំពុងត្រូវបានព្យាបាល។ មនុស្ស២៥នាក់ផ្សេងទៀតឥឡូវនេះកំពុងធ្វើចត្តាឡីស័ក។

សាលា Kajonkiet Pattana ដែលកូនរបស់បុរសឆ្លងជំងឺចូលរៀននិងសាលាផ្សេងទៀតនៅក្នុងខ្សែសង្វាក់ដូចគ្នានេះត្រូវបានបញ្ជាឲ្យបិទនៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ដោយរង់ចាំលទ្ធផលនៃការធ្វើតេស្តលើកុមារទាំងអស់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ បិទផ្សារមួយទៀតបន្ទាប់ពីមានអ្នកលក់ តេស្តវិជ្ជមានកូវីដ១៩

ចុចអាន៖ លោក ប្រាយុទ្ធ ប្រាប់ឲ្យថៃ ឈប់បន្ធូរបន្ថយលើវិធានការរឹតត្បិតធ្វើដំណើរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ វិនាទី មុន

ឆេះផ្សារដំបូលខៀវទាំងកណ្តាលអធ្រាត្រ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ផ្ទុះបាតុកម្មហិង្សាប្រឆាំងការបិទខ្ទប់នៅទីក្រុងមែលប៊ន ប៉ូលិសចាប់ខ្លួនបាតុករជាង ២០០នាក់ (វីដេអូ)

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

អាហ្វហ្គានីស្ថាន បើកអនុវិទ្យាល័យឡើងវិញ តែមិនអនុញ្ញាតឲ្យសិស្សស្រីចូលរៀនឡើយ

ព័ត៌មានជាតិ៣៧ នាទី មុន

កម្ពុជា បន្តទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ

ព័ត៌មានជាតិ៤៣ នាទី មុន

អាជ្ញាធរប្រើធម៌ក្តៅចំពោះ អ្នកដែលមិនគោរពច្បាប់បិទខ្ទប់ នៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ទាំង៤ នៅក្រុងសៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services