ព័ត៌មានអន្ដរជាតិ
មកដឹងតម្លៃស្រូវសាលី មុនសង្គ្រាមលុកលុយនៅ អ៊ុយក្រែន
ប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសតួកគី និងអង្គការសហប្រជាជាតិ (UN) បានសម្រុះសម្រួលកិច្ចព្រមព្រៀងដ៏សំខាន់រវាងរុស្ស៊ី និងអ៊ុយក្រែន ដើម្បីបើកការនាំចេញគ្រាប់ធញ្ញជាតិ, តម្លៃស្រូវសាលីបានធ្លាក់ចុះដល់កម្រិតទាបបំផុត មុនពេលដែលកងកម្លាំងទីក្រុងមូស្គូបានលុកលុយប្រទេសអ៊ុយក្រែន ។

នៅទីក្រុង Chicago តម្លៃស្រូវសាលីសម្រាប់លក់ក្នុងខែកញ្ញាបានធ្លាក់ចុះ ៥.៩ ភាគរយមកនៅត្រឹម ៧.៥៩ ដុល្លារក្នុងមួយកញ្ឆេ ដែលស្មើនឹងប្រហែល ២៧ គីឡូក្រាម និងជាតម្លៃទាបបំផុត ចាប់តាំងពីរុស្ស៊ីបានលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ។
ចំណែកនៅក្រុមហ៊ុន Euronext របស់អឺរ៉ុប តម្លៃស្រូវសាលីសម្រាប់ការចែកចាយលក់ក្នុងខែកញ្ញាបានធ្លាក់ចុះ ៦.៤ ភាគរយមកត្រឹម ៣២៥.៧៥ ដុល្លារក្នុងមួយតោន ។

កិច្ចព្រមព្រៀងកាលពីថ្ងៃសុក្ររវាងទីក្រុងកៀវ និងទីក្រុងមូស្គូតាមរយៈការសម្របសម្រួលពីអង្គការសហប្រជាជាតិ (UN) និងប្រទេសតួកគី បានសម្រេចបង្កើតច្រករបៀងសុវត្ថិភាពសម្រាប់នាវាអ៊ុយក្រែនចូល និងចេញពីកំពង់ផែសមុទ្រខ្មៅដែលបានកំណត់ទាំងនៅក្នុង និងជុំវិញទីក្រុងកំពង់ផែ Odessa ។
គួរបញ្ជាក់ថា រុស្ស៊ី និងអ៊ុយក្រែនរួមគ្នាផលិតបានប្រហែល ៣០ ភាគរយនៃការនាំចេញស្រូវសាលីរបស់ពិភពលោក ប៉ុន្តែនៅមុនការសម្រេចកិច្ចព្រមព្រៀង ស្រូវសាលី និងគ្រាប់ធញ្ញជាតិរហូតដល់ទៅ ២៥ លានតោនត្រូវបានរារាំងនៅកំពង់ផែអ៊ុយក្រែន ដោយសារតែនាវាចម្បាំងរុស្ស៊ី ក៏ដូចជាការបង្កប់គ្រាប់មីនរបស់រដ្ឋាភិបាលក្រុងកៀវដើម្បីបញ្ចៀសការវាយប្រហារណាមួយពីសំណាក់កងកម្លាំងប្រទេសរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Sabah
ចុចអាន ៖ អ៊ុយក្រែន ប្រាប់រយៈពេលនាំចេញគ្រាប់ធញ្ញជាតិទាំងអស់ ពេលកំពុងផែបើក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


