ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រាប់រយៈពេលនាំចេញគ្រាប់ធញ្ញជាតិទាំងអស់ ពេលកំពុងផែបើក
លោក Oleg Ustenko ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា វានឹងចំណាយពេលប្រហែល ៨ ទៅ ៩ ខែដើម្បីនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនទាំងអស់ ក្រោយកិច្ចព្រមព្រៀងរបស់ទីក្រុងអ៊ីស្តង់ប៊ុល ។

លោក Ustenko បាននិយាយថា “ប្រសិនបើឥឡូវនេះកំពង់ផែបើក នោះយើងអាចដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ៦០ លានតោនក្នុងរយៈពេល ៨ ទៅ ៩ ខែ ហើយការប្រមូលផលមានតម្លៃជាង ១០ ពាន់លានដុល្លារ” ។
លោក Ustenko បន្ថែមថា ប៉ុន្តែប្រសិនបើកំពង់ផែសមុទ្រនៅតែត្រូវបានបិទ ដូច្នេះវានឹងចំណាយពេលដល់ទៅ ២ ឆ្នាំឯណោះដើម្បីនាំចេញគ្រាប់ធញ្ញជាតិនេះ ។

គួរបញ្ជាក់ថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះធ្វើឡើងនៅវិមាន Dolmabahce ក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី ដោយមានវត្តមានរបស់លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan និងលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ។ កិច្ចព្រមព្រៀងនេះមានសុពលភាពរយៈពេល ១២០ ថ្ងៃ ហើយអាចត្រូវបានបន្ត ដោយស្វ័យប្រវត្តិ ទោះគ្មានការចរចាបន្ថែមក៏ដោយ ។
យោងតាមមន្ត្រី UN បានឲ្យដឹងថា ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមចម្រុះមួយដែលមានបុគ្គលិកតួកគី អ៊ុយក្រែន និង UN នឹងត្រួតពិនិត្យការដាក់គ្រាប់ធញ្ញជាតិទៅក្នុងនាវានៅកំពង់ផែអ៊ុយក្រែន មុនពេលចេញដំណើរតាមផ្លូវដែលបានគ្រោងទុក តាមរយៈសមុទ្រខ្មៅ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ប្រាប់ចំនួនកម្ទេចប្រព័ន្ធរ៉ុកកែត HIMARS របស់ អាមេរិក ផ្ដល់ឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ


