Connect with us

ព័ត៌មានអន្ដរជាតិ

គ្រាប់រ៉ុកកែតរបស់ចិន ទម្ងន់ជាង ២២តោន ធ្លាក់ពីលំហមកផែនដីវិញ

បានផុស

នៅ

គ្រាប់រ៉ុកកែតរបស់ចិនដែលបង្ហោះទៅទីអវកាស បានធ្លាក់មកផែនដីវិញ នៅលើមហាសមុទ្រឥណ្ឌា កាលពីថ្ងៃសៅរ៍ ទី២០ ខែកក្កដា ប៉ុន្តែអង្គការ NASA និយាយថា ទីក្រុងប៉េកាំងព្យាយាមបិទបាំងព័ត៌មាន ជាពិសេសទីកន្លែងដែលកំទេចកំទីនៃគ្រាប់រ៉ុកកែតធ្លាក់ចំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ជាការអវកាសសហរដ្ឋអាមេរិក បានឱ្យដឹងថា គ្រាប់រ៉ុកកែត Long March 5B ទម្ងន់ប្រមាណ ២២.៥តោន បានធ្លាក់ចូលទៅក្នុងមហាសមុទ្រឥណ្ឌាជាច្រើនថ្ងៃមកហើយ ប៉ុន្តែចិនមិនបានប្រកាសព័ត៌មានអ្វីឡើយ  ខណៈទីតាំងដែលអាចរងផលប៉ះពាល់នៃការបែកខ្ចាត់ខ្ចាយរបស់កំទេចកំទីរ៉ុកកែត ក៏ពុំបង្ហាញជាសាធារណៈដែរ។

ដោយឡែក អ្នកគ្រប់គ្រងអង្គការ NASA លោក Bill Nelson មានប្រាសន៍ថា គ្រប់ប្រទេសដែលធ្វើដំណើរទៅទីអវកាសទាំងអស់ ត្រូវចែករំលែកព័ត៌មាននានាពាក់ព័ន្ធនឹងរ៉ុកកែតរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យមានការព្យាករណ៍ដែលអាចទុកចិត្តបានអំពីហានិភ័យនៃផលប៉ះពាល់នៃកំទេចកំទីរបស់វា។

កាលពីដើមសប្តាហ៍នេះដែរ ក្រុមអ្នកវិភាគនិយាយថា តួគ្រាប់រ៉ុកកែតរបស់ចិនដែលបានធ្លាក់មកផែនដី ​អាចធ្វើមានហានិភ័យធ្លាក់ភ្លៀងនៅលើផ្ទៃដីប្រហែល ១៤០,០០០ គីឡូម៉ែត្រការ៉េ។

ចំពោះរឿងនេះ ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​ទេ ខណៈប្រទេសចិនថ្លែងកាលពីដើមសប្តាហ៍នេះថា ខ្លួននឹងតាមដានយ៉ាងដិតដល់នូវកំទេចកំទីដែលខ្ចាត់ខ្ចាយ ហើយថាវាមានហានិភ័យតិចតួចប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖​ CNA

ចុចអាន៖ អាមេរិក កំពុងទិញប្រព័ន្ធការពារមីស៊ីលមួយប្រភេទទៀតឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម