ព័ត៌មានអន្ដរជាតិ
NASA បង្ហោះយានអវកាសបញ្ជូនអវកាសយានិកទៅភពព្រះចន្ទដោយប្រើ៧ដំណាក់កាល
ថ្ងៃនេះជាថ្ងៃដ៏សំខាន់មួយសម្រាប់វិស័យអវកាសសហរដ្ឋអាមេរិក។ រដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិ (NASA) កំពុងចាប់ផ្តើមបេសកកម្ម Artemis II របស់ខ្លួនទៅកាន់ឋានព្រះចន្ទនៅថ្ងៃទី០១ ខែមេសា នេះ ហើយកិច្ចការនេះជាមោទនភាពដ៏ធំរបស់ពលរដ្ឋអាមេរិក។ បេសកកម្មទៅកាន់ឋានព្រះចន្ទ បានបញ្ជូនអវកាសយានិកចំនួន៤នាក់ក្នុងដំណើរមួយដែលមានល្បឿនលឿនជុំវិញឋានព្រះចន្ទ និងត្រឡប់មកវិញ វានឹងចំណាយពេល១០ថ្ងៃ។
យោងតាម FirstPost ផ្សាយថ្ងៃទី០១ខែមេសា បេសកកម្មដែលមានមនុស្សលើកដំបូងរបស់ NASA ឆ្ពោះទៅឋានព្រះចន្ទក្នុងរយៈពេលជាងប្រាំទសវត្សរ៍របស់ Artemis II ត្រូវបានរចនាឡើង ដើម្បីរៀបចំផ្លូវសម្រាប់បេសកកម្មនាពេលអនាគត ជាពិសេសមានគោលបំណងបញ្ជូនអវកាសយានិកទៅកាន់ផ្ទៃឋានព្រះចន្ទនៅពេលក្រោយៗទៀត។

ពីមុនមក NASA បានបាញ់បង្ហោះបេសកកម្ម Artemis I ដែលគ្មានមនុស្សបើកទៅកាន់ឋានព្រះចន្ទក្នុងឆ្នាំ២០២២។ ខាងក្រោមនេះជាដំណើរការឆ្ពោះទៅឋានព្រះចន្ទរបស់ក្រុមអវកាសយានិកទាំង៤នាក់។
ចំណុចចាប់ផ្តើមបង្ហោះ ៖ នៅថ្ងៃទី០១ ខែមេសា យានអវកាស Artemis II គ្រោងនឹងបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់ NASA ក្នុងរដ្ឋ Florida ជាមួយនឹងប្រព័ន្ធបាញ់បង្ហោះ Space Launch System ដែលជារ៉ុក្កែតដ៏មានឥទ្ធិពលបំផុតដែលអង្គការនេះធ្លាប់បានបាញ់បង្ហោះ តែការប្រតិបត្តិការនេះអាស្រ័យលើអាកាសធាតុដែរ។
ថ្ងៃទី១-២៖ ការត្រួតពិនិត្យគន្លងផែនដី ក្រុមនាវិកនឹងចំណាយពេលមួយទៅពីរថ្ងៃដំបូងនៅក្នុងគន្លងផែនដីខ្ពស់ ដោយធ្វើការត្រួតពិនិត្យប្រព័ន្ធដ៏ធំទូលាយ។ បេសកម្មនេះមានទាំងការសាកល្បងនៃប្រព័ន្ធទ្រទ្រង់ជីវិត រុញច្រាន រុករក និងប្រព័ន្ធទំនាក់ទំនងរបស់យាន Orion ដើម្បីធានាថាយានអវកាសត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើដំណើរទៅកាន់លំហអាកាសជ្រៅ។
ការចូលតាមព្រះចន្ទ៖ ពេលការត្រួតពិនិត្យត្រូវបានបញ្ចប់ ប្រព័ន្ធរុញច្រានយាន Orion នឹងអនុវត្តការដុតម៉ាស៊ីនដ៏សំខាន់មួយ ដែលគេស្គាល់ថាជា«ការចាក់បញ្ចូលតាមចន្ទគតិ» ដោយបញ្ជូនយានអវកាសចេញពីគន្លងផែនដី ចូលទៅក្នុងគន្លងឆ្ពោះទៅកាន់ឋានព្រះចន្ទ។
ថ្ងៃទី ៣-៤៖ ដំណើរឆ្ពោះទៅកាន់ឋានព្រះចន្ទ អំឡុងពេលធ្វើដំណើរឆ្លងកាត់ឋានព្រះចន្ទច្រើនថ្ងៃ អវកាសយានិកនឹងបន្តតាមដានប្រព័ន្ធយានអវកាសក្នុងដំណើរទៅកាន់ប្រតិបត្តិការឆ្ងាយពីផែនដីជាងការហោះហើរអវកាសរបស់មនុស្សពីមុនៗ។
ការហោះហើរឆ្លងកាត់ឋានព្រះចន្ទ៖ យាន Orion នឹងឆ្លងកាត់ក្រោយឋានព្រះចន្ទលើគន្លង និងត្រឡប់មកវិញដោយគ្មានការបញ្ជាណាមួយ ដែលជាផ្លូវសម្រាប់បង្វិលយានអវកាសត្រឡប់ទៅផែនដីវិញដោយធម្មជាតិដោយមិនចាំបាច់ប្រើកម្លាំងរុញច្រានបន្ថែម។ យានអវកាសនឹងទៅដល់ចម្ងាយឆ្ងាយបំផុតពីផែនដីក្នុងដំណាក់កាលនេះ។
ថ្ងៃទី៥–៨៖ ត្រឡប់មកផែនដីវិញ បន្ទាប់ពីការហោះហើរកាត់ឋានព្រះចន្ទ ក្រុមអវកាសយានិកនឹងចំណាយពេលច្រើនថ្ងៃ ដើម្បីធ្វើដំណើរត្រឡប់មកវិញ។
ការចូលផែនដី និងការបាញ់ទម្លាក់៖ នៅពេលដែលយាន Orion ខិតជិតផែនដី វានឹងបំបែកសមាសធាតុសំខាន់ៗមុនពេលធ្លាក់ចូលទៅក្នុងបរិយាកាសក្នុងល្បឿនជាង ៤០ ២៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ថាយានអវកាសនេះអាចនឹងធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ជាកន្លែងដែលក្រុមអ្នករុករកនឹងទៅយកក្រុមអវកាសយានិក៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


