ព័ត៌មានអន្ដរជាតិ
NASA នឹងបញ្ជូនអវកាសយានិកទៅភពព្រះចន្ទក្នុងខែមីនា ក្រោយជោគជ័យតេស្តចាក់អ៊ីដ្រូសែន
ភ្នាក់ងារអវកាស NASA កំពុងកំណត់គោលដៅបញ្ជូនអវកាសយានិក៤រូប ក្នុងបេសកកម្ម Artemis II ដើម្បីហោះក្រឡឹងជុំវិញភពព្រះចន្ទ នៅថ្ងៃទី៦ខែមីនាខាងមុខនេះ ចេញពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លរីដា។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នាថ្ងៃសៅរ៍ទី២១ខែកុម្ភៈឆ្នាំ២០២៦។

លោក Jared Isaacman នាយកគ្រប់គ្រង NASA បានថ្លែងកាលពីថ្ងៃសុក្រថា ក្រុមការងារសម្រេចបាន «វឌ្ឍនភាពដ៏សំខាន់» បន្ទាប់ពីការធ្វើតេស្តសាកល្បងលើកទីពីរបានបញ្ចប់ដោយជោគជ័យ ដោយគ្មានការលេចធ្លាយឧស្ម័នអ៊ីដ្រូសែន ក្រោយពេលដែលបញ្ហានេះបានបង្កការរំខានដល់ការសាកល្បងលើកដំបូង និងធ្វើឲ្យខកខានការបង្ហោះក្នុងខែកុម្ភៈ។
លោក Isaacman បានបញ្ជាក់នៅលើបណ្តាញសង្គម X ថា «ការធ្វើតេស្តនេះគឺជាជំហានដ៏ធំមួយឆ្ពោះទៅរកការវិលត្រឡប់របស់អាមេរិកទៅកាន់បរិយាកាសឋានព្រះចន្ទ»។ ដើម្បីត្រៀមលក្ខណៈឲ្យបានរួចរាល់ អវកាសយានិកអាមេរិក៣រូប និងកាណាដា១រូប បានចាប់ផ្តើមធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាពរយៈពេល២សប្តាហ៍។ NASA មានរយៈពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះក្នុងខែមីនា ដើម្បីបង្ហោះរ៉ុក្កែត Space Launch System មុនពេលត្រូវពន្យារពេលទៅដល់ខែមេសា៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


