ព័ត៌មានអន្ដរជាតិ
ទីបំផុត Artemis II បង្កើតប្រវត្តិសាស្រ្តថ្មី នៃការធ្វើដំណើររបស់មនុស្សជាតិ បានឆ្ងាយបំផុតពីភពផែនដី
ទីបំផុត ក្រុមអវកាសយានិកនៃបេសកកម្ម Artemis II របស់អង្គការណាសា បានបង្កើតប្រវត្តិសាស្រ្តថ្មី នៃការធ្វើដំណើររបស់មនុស្សជាតិបានឆ្ងាយបំផុតពីភពផែនដីហើយ។

តាមការផ្សាយរបស់ NASA នៅថ្ងៃអង្គារទី៧ខែមេសាឆ្នាំ២០២៦ ក្រុមអវកាសយានិក៤នាក់ បានធ្វើដំណើរលើសចម្ងាយកំណត់ត្រាចាស់កាលពី ៥៦ ឆ្នាំមុន បង្កើតឡើងដោយក្រុម Apollo 13 ក្នុងខែមេសា ឆ្នាំ ១៩៧០ ដែលចេញពីផែនដី ៤០០ ១៧១ គីឡូម៉ែត្រ។
ឥឡូវយានអវកាស Orion បានទៅដល់ចម្ងាយអតិបរមាប្រហែល ៤០៦ ៨០០ គីឡូម៉ែត្រពីភពផែនដីហើយ ខណៈកំណត់ថ្មីត្រូវបានចារជាប្រវត្តិសាស្រ្តនៅម៉ោង ៧:០២ យប់ (ម៉ោងនៅអាមេរិក)។

មុនពេលទៅដល់ចំណុចកំណត់ត្រា ក្រុមការងារបានទទួលសារជាសំឡេងដែលថតទុកពីលោក Jim Lovell ជាមេបញ្ជាការ Apollo 13 ដែលបានទទួលមរណភាពនៅខែសីហាឆ្នាំ២០២៥ ក្នុងអាយុ៩៧ ឆ្នាំ។ លោកបានស្វាគមន៍ពួកគេមកកាន់តំបន់ចាស់ របស់លោក និងជូនពរឲ្យពួកគេទទួលបានជោគជ័យ។
ក្រុមអវកាសយានិកទាំងនេះ បានក្លាយជាមនុស្សដំបូងគេដែលមើលឃើញផ្ទៃខាងក្រោយនៃព្រះចន្ទដោយផ្ទាល់ភ្នែក ហើយអ្វីដែលកាន់តែអស្ចារ្យគឺអវកាសយានិក ក៏បានទស្សនាសូរ្យគ្រាសពេញលេញផងដែរ ដែលបាតុភូតនេះមិនអាចមើលឃើញបានឡើយពីភពផែនដី។

សូមជម្រាបថា Artemis II គឺជាបេសកកម្មហោះហើរជុំវិញព្រះចន្ទ ដោយនាំមនុស្សទៅកាន់ផ្នែកម្ខាងទៀតនៃព្រះចន្ទ (Far side of the Moon) ជាលើកដំបូងចាប់តាំងពីយុគសម័យ Apollo។
ខុសពី Apollo 13 ដែលត្រូវបង្ខំចិត្តហោះក្នុងគន្លងនេះដោយសារបញ្ហាបច្ចេកទេសអាសន្ន, Artemis II បានសម្រេចចម្ងាយនេះតាមផែនការដែលបានកំណត់ទុកជាមុន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


