ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ចាន់អូចា ថ្កោលទោសការបំផ្ទុះគ្រាប់បែកទាំង ១១ កន្លែងនៅខេត្តភាគខាងត្បូង ថៃ
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានថ្កោលទោសចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែកទាំង ១១ ចំណុចនៅខេត្តទាំង ៣ ជាប់ព្រំដែនភាគខាងត្បូងថៃ ដោយលោកបានបញ្ជាឲ្យកងកម្លាំងសន្តិសុខពន្លឿនការស៊ើបអង្កេតប្រមូលភស្តុតាង និងចាត់វិធានការលើជនជនដៃដល់តាមផ្លូវច្បាប់ឲ្យដល់ទីបញ្ចប់ ។

នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ លោក ថាណាខន អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានទទួលរបាយការណ៍ស្តីពីស្ថានការណ៍បំផ្ទុះគ្រាប់បែកទាំង ១១ កន្លែងក្នុងពេលតែមួយនៅខេត្តទាំង ៣ ជាប់ព្រំដែនភាគខាងត្បូង ក៏ដូចជាឲ្យសមត្ថកិច្ចពន្លឿនការចាប់ខ្លួនជនសង្ស័យផងដែរ ។
ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រីបានថ្កោលទោសជនបង្ករ និងបានបញ្ជាសមត្ថកិច្ចជំនាញពន្លឿនការស៊ើបអង្កេតស្វែងរកមូលហេតុដែលបណ្តាលឲ្យមានហេតុការណ៍នេះកើតឡើង និងបានសម្តែងការព្រួយបារម្ភចំពោះមន្ត្រីនៅគ្រប់វិស័យ និងផ្តាំផ្ញើដល់មន្ត្រីទាំងអស់សម្រាប់ការបំពេញភារកិច្ចរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសគឺត្រូវការពារសន្តិសុខ អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងតំបន់កាន់តែតឹងរ៉ឹងថែមទៀត ។

លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ក៏បានថ្កោលទោសចំពោះទង្វើទាំងនេះថា ជាការធ្វើសកម្មភាពយ៉ាងគឃ្លើនដោយចេតនា បណ្តាលឲ្យមានមនុស្សបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិ បន្ទាប់ពីជនដៃដល់បានដាក់គោលដៅលើផ្សារទំនើប ជាកន្លែងដែលមានមនុស្សម្នាច្រើនកុះករដើរទៅមកទិញអីវ៉ាន់ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Naewna
ចុចអាន ៖ ផ្ទុះគ្រាប់បែក ១១ កន្លែងក្នុងខេត្តចំនួន ៣ ផ្សេងគ្នានៅភាគខាងត្បូង ថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


