ព័ត៌មានអន្ដរជាតិ
លោក ពូទីន នឹងមិនចូលរួមបុណ្យសពមេដឹកនាំសូវៀតចុងក្រោយទេ
ការិយាល័យប្រធានាធិបតីរុស្ស៊ីនិយាយថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នឹងមិនចូលរួមក្នុងពិធីបុណ្យសពលោក Mikhail Gorbachev ដែលជាមេដឹកនាំចុងក្រោយនៃសហភាពសូវៀតនោះទេ ។

អ្នកនាំពាក្យប្រធានាធិបតីលោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “គួរឲ្យសោកស្តាយ ដោយសារតែកាលវិភាគការងារដ៏មមាញឹករបស់ប្រធានាធិបតី ដូច្នេះមិនអាចអនុញ្ញាតឲ្យលោក ពូទីន ចូលរួមពិធីបុណ្យសពនោះទេ ។
ទោះជាយ៉ាងណា លោក Peskov បានបញ្ជាក់ថា រដ្ឋាភិបាលក៏នឹងជួយក្នុងការរៀបចំបុណ្យសព ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ ។

ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន ក៏បានទៅគោរពវិញ្ញាណក្ខន្ធលោក Gorbachev រួចទៅហើយនៅឯមន្ទីរពេទ្យ ដែលសាកសពរបស់លោកកំពុងត្រូវបានរក្សាទុក ជាមួយនឹងបាច់ផ្កានៅក្បែរមឈូសបើកគម្រប ។
គួររំឭកថា លោក Gorbachev ដែលនាំសង្រ្គាមត្រជាក់ឈានដល់ទីបញ្ចប់ បានទទួលមរណភាពកាលពីថ្ងៃអង្គារក្នុងវ័យ ៩១ ឆ្នាំ ហើយពិធីបុណ្យសពរបស់លោកនឹងគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ក្នុងទីក្រុងមូស្គូ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក ពូទីន បញ្ជាក់ជាថ្មីពីប្រតិបត្តិការយោធានៅ អ៊ុយក្រែន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


