ព័ត៌មានអន្ដរជាតិ
លោក ពូទីន បញ្ជាក់ជាថ្មីពីប្រតិបត្តិការយោធានៅ អ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រតិបត្តិការយោធារបស់រុស្ស៊ីដែលកំពុងបន្តនៅអ៊ុយក្រែន មិនមែនជា “ការឈ្លានពាន” នោះទេ ប៉ុន្តែគឺសំដៅបញ្ចប់សង្រ្គាមដែលចាប់ផ្តើមដោយទីក្រុងកៀវកាលពី ៨ ឆ្នាំមុន ប្រឆាំងនឹងជនរួមជាតិរបស់ខ្លួន ។

លោក ពូទីន បាននិយាយនៅក្នុងទិវាចំណេះដឹងជាមួយសិស្សសាលានៅតំបន់ Kaliningrad កាលពីថ្ងៃព្រហស្បតិ៍ថា “ប្រជាជននៃតំបន់ Donetsk, Lugansk និង Crimea មិនចង់ទទួលយកលទ្ធផលនៃរដ្ឋប្រហារឆ្នាំ ២០១៤ របស់ទីក្រុងកៀវនោះទេ បន្ទាប់ពីសង្រ្គាមមួយត្រូវបានចាប់ផ្តើមប្រឆាំងនឹងពួកគេ ហើយបានបន្តអស់រយៈពេល ៨ ឆ្នាំកន្លងមកនេះ” ។
លោក ពូទីន បញ្ជាក់ថា “ភារកិច្ច ក៏ដូចជាបេសកកម្មរបស់កងទ័ពយើង និងកងជីវពល Donbass គឺដើម្បីបញ្ចប់សង្រ្គាមនេះ ជាពិសេសសំដៅការពារប្រជាជន ការពារប្រទេសរុស្ស៊ីខ្លួនឯង ពីព្រោះបច្ចុប្បន្ននេះក្រុមប្រឆាំងរុស្ស៊ីបានចាប់ផ្តើមបង្កើតឡើងនៅលើទឹកដីអ៊ុយក្រែន ដែលគំរាមកំហែងដល់ប្រទេសរបស់យើង ដូច្នេះហើយទើបវីរបុរសរបស់រុស្ស៊ីកំពុងប្រយុទ្ធនៅទីនោះដើម្បីការពារទាំងប្រជាជន Donbass និងរុស្ស៊ីខ្លួនឯង” ។

គួររំឭកថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ពោលរយៈពេល ២ ថ្ងៃ បន្ទាប់ពីបានទទួលស្គាល់ឯករាជ្យ និងអធិបតេយ្យភាពនៃសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ក៏ដូចជាការស្នើសុំជំនួយយោធាជាដើម ។
ចាប់តាំងពីពេលនោះមក ជម្លោះបានចាប់ផ្តើម បន្ទាប់ពីមានការបង្កើនកងទ័ព និងការកើនឡើងការបាញ់ផ្លោង ការបំផ្លិចបំផ្លាញ និងការវាយប្រហារដោយអ្នកលបបាញ់នៅតាមជួរមុខរវាងកងកម្លាំងអ៊ុយក្រែន និងតំបន់ Donbass រយៈពេលមួយសប្តាហ៍ ខណៈរហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានអូសបន្លាយពេលជាង ៦ ខែហើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាល្លឺម៉ង់ ឲ្យលោកខាងលិចកុំមើលងាយកម្លាំងយោធា រុស្ស៊ី ព្រោះសង្គ្រាមទី ២ អាចផ្ទុះគ្រប់ពេល
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


