ព័ត៌មានអន្ដរជាតិ
ជប៉ុន ប្រកាសអាសន្ន នៅភាគខាងត្បូង ដោយសារព្យុះកំណាច Nanmadol (មានវីដេអូ)
មន្ត្រីឧតុនិយមជប៉ុន បានបន្តជំរុញឲ្យប្រជាជននៅកោះ Kyushu ភាគខាងត្បូងប្រទេស មានការប្រុងប្រយ័ត្នខ្ពស់ ខណៈព្យុះទីហ្វុងដ៏មានឥទ្ធិពល Nanmadol រំកិលទៅភាគខាងជើងកោះនេះ។
អាជ្ញាធរ បានប្រកាសអាសន្នសម្រាប់ខេត្តភាគខាងត្បូង ដោយសារតែហានិភ័យនៃគ្រោះមហន្តរាយទ្រង់ទ្រាយធំ ដែលគេជួបប្រទះតែម្តងប៉ុណ្ណោះក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ព្យុះទីហ្វុង បានបង្កឲ្យមានការបាក់ដីនៅខេត្តភាគខាងត្បូង Kagoshima កាលពីយប់ថ្ងៃអាទិត្យ។ ទីភ្នាក់ងារឧតុនិយម បានប្រកាសអាសន្នអំពីភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្ត Miyazaki។ ទីភ្នាក់ងារនេះ ក៏បានប្រកាសអាសន្ននៅក្នុងខេត្ត Kagoshima ផងដែរ សម្រាប់ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់។
ប្រជាជនត្រូវបានណែនាំឲ្យជម្លៀសទៅទីទួលខ្ពស់ ឬស្នាក់នៅក្នុងអគារដែលរឹងមាំ។ ខ្យល់បក់បោកខ្លាំងកំពុងវាយប្រហារតំបន់ Kyushu ស្ទើរតែទាំងមូល និងផ្នែកខ្លះនៃតំបន់ Shikoku និង Chugoku ដែលនៅជិតនោះ។
ភ្លៀងធ្លាក់កម្រិតជាង ៩០០មិល្លីម៉ែត្រ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Misato នៃខេត្ត Miyazaki ចាប់តាំងពីថ្ងៃសៅរ៍មកម្ល៉េះ ដែលនេះជាភ្លៀងធ្លាក់ខ្ពស់ជាងកម្រិតមធ្យម សម្រាប់ខែកញ្ញាទាំងមូល។
ព្យុះទីហ្វុង Nanmadol ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរទិសដៅរបស់ខ្លួន ហើយឆ្ពោះទៅទិសខាងកើតបន្ទាប់ពីឆ្លងកាត់កោះ Kyushu នៅថ្ងៃចន្ទ។
ទីភ្នាក់ងារឧតុនិយម ក៏កំពុងព្រមានប្រជាជនឲ្យប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី និងទឹកជំនន់នៅតាមតំបន់ទំនាបផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ជប៉ុន បញ្ជាឲ្យជម្លៀសមនុស្សជិត ២លាននាក់ ខណៈព្យុះទីហ្វុង Nanmadol កាន់តែខិតជិតទៅដល់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


