ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានអ៊ីស្រាអែល កុំផ្តល់អាវុធឲ្យ អ៊ុយក្រែន ឲ្យសោះ (មានវីដេអូ)
កាលពីថ្ងៃចន្ទទី១៧ខែតុលា លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី បានព្រមានថា ប្រសិនបើអ៊ីស្រាអែលគាំទ្រអ៊ុយក្រែនដោយការផ្តល់អាវុធ វានឹងប៉ះពាល់ដល់ទំនាក់ទំនងជាមួយទីក្រុងមូស្គូ។

លោកបានព្រមានបែបនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកិច្ចការជនភៀសខ្លួនអ៊ីស្រាអែល លោក Nachman Shai និយាយថា វាដល់ពេលហើយដែលប្រទេសនេះ ត្រូវផ្តល់អាវុធដល់អ៊ុយក្រែន ដូចដែលសមាជិកអង្គការណាតូ ធ្វើ។
សរសេរនៅលើបណ្តាញ Telegram, លោក Medvedev ដែលបច្ចុប្បន្ន មានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានស្តីបន្ទោសការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការផ្តល់អាវុធទៅឲ្យអ៊ុយក្រែន ថាជា “រឿងប្រថុយប្រថានជាទីបំផុត” ហើយថា វានឹងបំផ្លាញទំនាក់ទំនងអន្តររដ្ឋទាំងអស់រវាងប្រទេសទាំង២។

ចាប់តាំងពីរុស្ស៊ីបានបញ្ជូនកងទ័ពចូលទៅក្នុងរដ្ឋជិតខាងកាលពីចុងខែកុម្ភៈមក ប្រទេសអ៊ីស្រាអែល បានបញ្ជូនជំនួយមនុស្សធម៌ទៅឲ្យអ៊ុយក្រែន ហើយបានថ្កោលទោសសកម្មភាពរបស់ទីក្រុងមូស្គូ។
ទោះបីជាយ៉ាងណាក៏ដោយ ខ្លួនមិនដែលដាក់ទណ្ឌកម្មលើរុស្ស៊ីទេ ហើយបានគាំទ្រទីក្រុងកៀវតែជាមួយជំនួយធម្មតាដែលមិនបង្កគ្រោះថ្នាក់ប៉ុណ្ណោះ។

យ៉ាងណាក្តី អ៊ុយក្រែនបានស្នើសុំអ៊ីស្រាអែល សម្រាប់ប្រព័ន្ធការពារមីស៊ីល Iron Dome ប៉ុន្តែត្រូវទីក្រុង តែលអាវីវ បដិសេធរហូតមកដល់ពេលនេះ។ អ៊ីស្រាអែលអះអាងថា បច្ចេកវិទ្យាដែលការពាររដ្ឋតូចដូចជាអ៊ីស្រាអែល នឹងមិនដំណើរការលើទឹកដីធំដូចអ៊ុយក្រែនឡើយ។
យោងតាមការិយាល័យស្ថិតិកណ្តាលរបស់អ៊ីស្រាអែល បានបង្ហាញថា មានពលរដ្ឋអ៊ីស្រាអែលនិយាយភាសារុស្សីប្រហែល ១.៣ លាននាក់ ឬ ស្មើនឹង ១៥% នៃចំនួនប្រជាជនសរុបរបស់ខ្លួន ហើយរុស្ស៊ី គឺជាប្រទេសផ្ទុកសហគមន៍ជ្វីហ្វដ៏ធំបំផុតមួយរបស់ពិភពលោក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ យន្តហោះចម្បាំងរុស្ស៊ី ធ្លាក់ចូលអគារលំនៅដ្ឋាន ផ្ទុះឆេះ ស្លាប់និងរបួសមនុស្ស ជិត ៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


