ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងរុស្ស៊ី ធ្លាក់ចូលអគារលំនៅដ្ឋាន ផ្ទុះឆេះ ស្លាប់និងរបួសមនុស្ស ជិត ៣០នាក់
មនុស្សចំនួន៤នាក់បានស្លាប់ បន្ទាប់ពីយន្តហោះចម្បាំង Su-35 ធ្លាក់ចូលអគារលំនៅដ្ឋានមួយក្នុងទីក្រុង Yeysk ភាគខាងត្បូងប្រទេសរុស្ស៊ី កាលពីល្ងាចថ្ងៃចន្ទទី១៧ខែតុលា។

សេវាសង្គ្រោះបន្ទាន់និយាយថា មនុស្សចំនួន ២៥ នាក់ផ្សេងទៀតបានរងរបួស ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ កុមារ៣នាក់ ដែលមានអាយុចន្លោះពី ៨ ដល់ ១០ ឆ្នាំ គឺស្ថិតក្នុងចំណោមអ្នករបួសខណៈ មនុស្ស៦នាក់ផ្សេងទៀតនៅបាត់ខ្លួន។
អភិបាលរងនៃតំបន់ Krasnodar ឈ្មោះ Anna Minkova បានប្រាប់គេហទំព័រ Gazeta.ru ថា មានជនរងគ្រោះ៣នាក់បានស្លាប់ ដោយសារធ្លាក់ពីជាន់ខាងលើនៃអគារ។

មុននេះ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា អាកាសយានិករបស់យន្តហោះ បានរំដោះខ្លួនចេញដោយសុវត្ថិភាព។ ការធ្លាក់នេះគឺបណ្តាលមកពីម៉ាស៊ីនយន្តហោះដំណើរការខុសប្រក្រតី ដោយម៉ាស៊ីនមួយបានឆេះ ភ្លាមៗបន្ទាប់ពីហោះឡើង។
យោងតាមអភិបាលនៃតំបន់ Krasnodar, ឧបទ្ទវហេតុនេះបណ្តាលឲ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលបានបំផ្លាញផ្ទះល្វែងយ៉ាងហោចណាស់ ១៧ ល្វែង។
គួរបញ្ជាក់ថា យន្តហោះ Su-35 គ្រោងនឹងធ្វើការហោះហើរហ្វឹកហ្វឺន ដែលនេះមានន័យថា យន្តហោះមិនត្រូវបានបំពាក់ដោយគ្រាប់រំសេវនោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ពូទីន ដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ក្បែរមាត់ទ្វារ ណាតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


