ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់នឹងសងសឹកឲ្យលោក Soleimania បន្ទាប់ពីលោក Biden ចូលកាន់តំណែង
អតីតប្រមុខដឹកនាំក្រុម Mossad ពីររូប និងអតីតប្រធានក្រុមប្រឹក្សាសន្តិសុខជាតិបានអះអាង អ៊ីរ៉ង់មិនទាន់បានសងសឹកចំពោះការស្លាប់របស់លោក Qasem Soleimani នៅឡើយទេ ហើយពេលនេះក៏ទំនងជាមិនមានវិធានការអ្វីផងដែររហូតទាល់តែការចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden ។
អតីតនាយកចលនាក្រុម Mossad លោក Shabtai Shavit បានកត់សម្គាល់ថា ការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់ក្រុងតេអេរ៉ង់គឺលោក Mohsen Fakrhizadeh កាលពីខែវិច្ឆិកាគឺជាការប៉ះទង្គិចទ្វេដងមួយទៀតប្រឆាំងនឹងសកម្មភាពយោធារបស់អ៊ីរ៉ង់នៅមជ្ឈិមបូព៌ា ហើយថា មេបញ្ជាការបច្ចុប្បន្ននៃកងកម្លាំង Quds លោក Esmail Ghaani គឺមានកម្រិតដូចគ្នានឹងអ្នកកាន់តំណែងមុនរបស់គាត់ ។
ក្រៅពីនេះលោក Shavit បានកត់សម្គាល់ថា “ការអត់ធ្មត់របស់អ៊ីរ៉ង់មិនចេះចប់នោះទេ ។ យើងត្រូវពិចារណាថាពួកគេនឹងឆ្លើយតបយ៉ាងម៉េច ។ ពួកគេនឹងរង់ចាំឱកាសវាយប្រហារគោលដៅដែលមានគុណភាពខ្ពស់” ។

ចំណែកលោក Danny Yatom អតីតប្រធានចលនាក្រុម Mossad បានលើកឡើងថា កងកម្លាំង Quds មិនទាន់បានសងសឹងចំពោះការស្លាប់របស់លោក Soleimani នៅឡើយទេ ។
រីឯអតីតប្រធានក្រុមប្រឹក្សាសន្តិសុខជាតិលោកឧត្តមសេនីយ៍ទោ Giora Eiland បានសន្មតថា សកម្មភាពណាមួយរបស់ក្រុងតេអេរ៉ង់នឹងកើតឡើងទាល់តែលោក Joe Biden ចូលកាន់តំណែង ។
លោកបាននិយាយថា “ពួកគេនឹងមិនភ្លេចសងសឹកនោះទេ ។ ប្រហែលជាពេលវេលានឹងមិនទាន់មកដល់ ហើយនៅពេលដែលពួកគេកំពុងចរចាជាមួយអាមេរិក ពួកគេនឹងធ្វើការវាយប្រហារអំឡុងពេលចរចា ពីព្រោះពេលនោះជាពេលដែលពួកគេមានឱកាស ។ ប៉ុន្តែពួកគេក៏ជាមនុស្សដែលឆ្លាតបំផុតផងដែរ ។ អ្នកមិនអាចមើលស្រាលពួកគេបានទេ” ។

ទន្ទឹមនោះកាលពីសប្តាហ៍មុននាយសេនាធិការកងទ័ពអ៊ីរ៉ង់លោកឧត្តមសេនីយ៍ទោ Mohammad Baqeri បានបញ្ជាក់ជាថ្មីថាមិនមានកាលបរិច្ឆេទសម្រាប់ការសងសឹកទៅលើអ្នកសម្លាប់លោក Soleimani ដោយនិយាយថា ការដកទ័ពរបស់អាមេរិកចេញពីមជ្ឈិមបូព៌ាគឺជៀសមិនរួចឡើយ ហើយអ៊ីរ៉ង់ក៏បានកំណត់ពេលវេលា និងទីតាំងចំពោះការសងសឹកការធ្វើឃាតលើលោក Soleimani រួចហើយផងដែរ ។
គួររម្លឹកថា នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០ នាយទាហានឆ្មាំបដិវត្តឥស្លាម (IRGC) លោកឧត្តមសេនីយ៍ Qasem Soleimani នៃមេបញ្ជាការកងកម្លាំង Quds ត្រូវបានគេធ្វើឃាតនៅក្នុងការវាយប្រហារដោយយន្តហោះដ្រូនរបស់អាមេរិក ខណៈរថយន្តរបស់លោកកំពុងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិក្រុង Baghdad ដែលជាការបញ្ជាដោយផ្ទាល់ពីប្រធានាធិបតីអាមេរិក Donald Trump ។
ជាការឆ្លើយតបក្រុងតេអេរ៉ង់បានធ្វើការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានយោធាអាមេរិកចំនួន២ កន្លែងនៅប្រទេសអ៊ីរ៉ាក់គឺមូលដ្ឋាន Ayn al-Assad និងមូលដ្ឋានអាកាស Erbil ដែលបានបណ្តាលឲ្យទាហានអាមេរិក ១០០ នាក់មានបញ្ហាខួរក្បាល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន៖ អាមេរិកលុបចោលផែនការបញ្ជូននាវាដឹកយន្តហោះចេញពីមជ្ឈិមបូព៌ាជុំវិញការគំរាមកំហែងរបស់អ៊ីរ៉ង់
ចុចអាន ៖ មុនចេញពីតំណែង ត្រាំ នឹងផ្តល់មេដាយសេរីភាពដល់បុគ្គលសំខាន់ ២ រូប
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


