ព័ត៌មានអន្ដរជាតិ
ស៊ែប៊ី បញ្ជាយោធាបាញ់ទម្លាក់យន្តហោះដ្រូនរបស់សត្រូវ ដែលហ៊ានចូលក្នុងដែនអាកាសខ្លួន
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានចេញបញ្ជាដល់យោធាកាលពីថ្ងៃអង្គារ ឲ្យកម្ទេចយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់សត្រូវណាមួយ ដែលហ៊ានចូលក្នុងដែនអាកាសរបស់ខ្លួន ក្រោយប្រទះឃើញយាន UAV កំពុងថតមូលដ្ឋានយោធានៅលើតំបន់ជាប់ព្រំដែនកូសូវ៉ូ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយករដ្ឋមន្ត្រីលោកស្រី Ana Brnabic បានថ្លែងទៅកាន់វិទ្យុ និងទូរទស្សន៍របស់ប្រទេសស៊ែប៊ីថា “ពិតណាស់ យន្តហោះដ្រូនបានថតទីតាំងមួយនៅក្នុងតំបន់សុវត្ថិភាពដីគោក និងបន្ទាយទាហានរបស់យើងចំនួន ២ ទីតាំង” ។
លោកស្រីបញ្ជាក់ថា “ក្រោយមកលោកប្រធានាធិបតី និងជាមេបញ្ជាការកំពូលនៃយោធាស៊ែប៊ី បានបញ្ជាឲ្យបង្កើនការការពារនៅលើដែនអាកាស ជាពិសេសគឺការបាញ់ទម្លាក់យន្តហោះដ្រូនពីការចូលក្នុងទឹកដីណាមួយរបស់យើង ព្រោះនេះគឺជាសុវត្ថិភាពរបស់ប្រទេសស៊ែប៊ីនៅកូសូវ៉ូ” ។

ការណែនាំចុងក្រោយរបស់លោក Vucic កើតឡើង បន្ទាប់ពីយន្តហោះចម្បាំង MiG-29 ត្រូវបានបញ្ជូនទៅការពារយន្តហោះដ្រូន UAVs ដែលប្រទះឃើញនៅពីលើមូលដ្ឋានយោធានៅជិតព្រំដែនជាមួយកូសូវ៉ូ ។
ទន្ទឹមនោះលោក Vucevic បាននិយាយផងដែរថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ស្ថិតក្នុងការប្រុងប្រយ័ត្ន ខណៈដែលភាពតានតឹងកើនឡើងជាមួយប្រទេសជិតខាងកូសូវ៉ូ ជុំវិញបញ្ហាស្លាកលេខរថយន្ត ។

លោកប្រធានាធិបតីបានប្រាប់ទូរទស្សន៍ Happy TV ថា យោធានឹងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីការពារពលរដ្ឋស៊ែប៊ី រួមទាំងអ្នកដែលនៅកូសូវ៉ូផងដែរ ។
កូសូវ៉ូបានព្យាយាមជាច្រើនដងក្នុងឆ្នាំនេះ ដើម្បីធ្វើឲ្យជនជាតិភាគតិចស៊ែប៊ី បន្តស្លាកលេខរថយន្តរបស់ពួកគេ ដែលមានកាលបរិច្ឆេទមុនឆ្នាំ ១៩៩៩ នៅពេលដែលកូសូវ៉ូ ជាផ្នែកមួយនៃប្រទេសស៊ែប៊ី ខណៈទង្វើនេះបានបណ្តាលឲ្យមានការប៉ះទង្គិចគ្នាដោយហិង្សារវាងប៉ូលិស និងអ្នកស្រុកស៊ែប៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោក បៃដិន ចោទក្រុមហ៊ុនប្រេងធំៗ កំពុងកើបលុយចំណេញពីសង្គ្រាម

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ