ព័ត៌មានអន្ដរជាតិ
ក្រោមសម្ពាធតវ៉ាខ្លាំងពេក ប្រធានាធិបតីស៊ែប៊ី ប្រកាសលើកលែងទោសអ្នកតវ៉ា
ប្រឈមសម្ពាធកាន់តែខ្លាំងឡើងៗ ប្រធានាធិបតីស៊ែប៊ី លោក អាលិកសាន់ឌ័រ វូស៊ិក (Aleksandar Vucic) បានប្រើសិទ្ធិអំណាចប្រធានាធិបតីលើកលែងទោស និងបន្ធូរបន្ថយការកាត់ទោសឧក្រិដ្ឋកម្មជាលើកដំបូងដល់និស្សិត សាស្រ្តាចារ្យ និង នាយកសាលា សរុបចំនួន១៣នាក់ដែលកំពុងជាប់ឃុំ។

កាលប្រកាសលើកលែងទោសដល់អ្នកចូលរួមក្នុងមហាបាតុកម្មដែលស្ថិតនៅក្នុងការឃុំឃាំងនេះ កើតឡើងក្រោយការលាលែងពីអំណាចរបស់នាយករដ្ឋមន្ត្រី មីឡូស វូសេវិក (Milos Vucevic) កាលពីថ្ងៃអង្គារ ខណៈដែលសមាជិករដ្ឋាភិបាលខ្លះបានចូលរួមតវ៉ាដោយការមិនបំពេញការងារ។
ការសម្រេចរបស់ប្រធានាធិបតី Vucic ត្រូវបានផ្ទេរទៅក្រសួងយុត្តិធម៌សម្រាប់បន្តនីតិវិធី ដោះលែង។ អ្នកជាប់ឃុំដែលទទួលបានការលើកលែងរបស់ប្រធានាធិបតី រួមមាន និស្សិតចំនួន៦នាក់ នាយកសាលា៤នាក់ ព្រឹទ្ធបុរសមហាវិទ្យាល័យម្នាក់ សាស្ត្រាចារ្យរងម្នាក់ និងបុគ្គលិកសាលាម្នាក់។ យោងទីភ្នាក់ងារព័ត៌មានបារាំង AFP ផ្សាយកាលថ្ងៃទី២៩ខែមករា។
ចំណែកទីភ្មាក់ងារព័ត៌មានរុស្ស៊ី TASS បានផ្សាយថា មេដឹកនាំស៊ែប៊ីបានប្រើសិទ្ធិលើកដំបូងក្នុងការលើកលែងទោសក្រោយការតវ៉ាអស់រយៈពេលជិត៣ខែ ជុំវិញការតវ៉ាទាមទារយុត្តិធម៌ ក្រោយកើតមានឧបទ្ទវហេតុបាក់ពិដានដំបូលស្ថានីយរថភ្លើងបណ្តាលឲ្យមានអ្នកស្លាប់១៥នាក់។
លោក បានគូសបញ្ជាក់ថា នេះជាការទាមទារមួយក្នុងចំណោមការទាមទារដែលក្រុមនិស្សិតតវ៉ាទាមទារ ប៉ុន្តែជំហាននេះ «ប្រថុយខ្លាំងណាស់ ព្រោះអ្នកមិនអាចយកយុត្តិធម៌មកដាក់ក្នុងដៃរបស់អ្នកផ្ទាល់ ហើយក្នុងករណីមានបទល្មើសស្រដៀងគ្នានេះ អ្នកមិនអាចលើកលែងទោសបានទេ ដល់អ្នកខ្លះ ហើយបដិសេធចំពោះអ្នកដទៃ»។

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ ការតវ៉ាប្រឆាំងរដ្ឋាភិបាលស៊ែប៊ីដែលរៀបចំឡើងដោយនិស្សិត និងតំណាងគណបក្សប្រឆាំង បានផ្ទុះឡើងធំឡើងរហូតដល់មានការបិទផ្លូវ និងរីកដល់ការគាំទ្រពីកសិករថែមទៀត។
មូលហេតុចម្បងនៃការតវ៉ាកើតឡើងដោយសារសោកនាដកម្មនៅស្ថានីយរថភ្លើង Novi Sad ដែលបានកើតឡើងកាលពីថ្ងៃទី១ខែវិច្ឆិកា ហើយបណ្តាលឱ្យមនុស្ស១៥នាក់ស្លាប់។
ចាប់តាំងពីការចាប់ផ្តើមនៃការតវ៉ាតាមដងផ្លូវ ក្រុមប្រឆាំងបានទាមទារ «ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី Milos Vucevic និង Novi Sad អភិបាលក្រុង Milan Djuric ការចាប់ខ្លួនអ្នកដែលទទួលខុសត្រូវផ្ទាល់ចំពោះការបរាជ័យក្នុងការធ្វើឱ្យប្រសើរឡើងនៃស្ថានីយរថភ្លើង និងការបង្ហាញកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនចិន [ដែលអនុវត្តការងារនេះ]»។
ប្រធានាធិបតី Aleksandar Vucic ដែលច្រានចោលការទាមទាររបស់ក្រុមតវ៉ា បានចោទប្រកាន់ការតវ៉ាទាមទាររបស់ពួកគេថា ជាចេតនារបស់លោកខាងលិចក្នុងការផ្តល់ការគាំទ្រដើម្បីទម្លាក់រដ្ឋាភិបាលរបស់លោក ដោយប្រើប្រាស់យុទ្ធសាស្រ្ត «បដិវត្តន៍ពណ៌»៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


