ព័ត៌មានអន្ដរជាតិ
រថយន្តប្រធានាធិបតីស៊ែប៊ី កំពុងបើកសុខៗស្រាប់តែរបូតកង់១គ្រាប់
យោងតាមសារព័ត៌មាន RT រថយន្តដែលកំពុងដឹកប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានរបូតកង់១គ្រាប់ចេញពីឡាន ខណៈកំពុងធ្វើដំណើរនៅតាមដងផ្លូវ ដែលនេះគឺជាឧបទ្ទវហេតុដ៏កម្រកើតឡើងនៅលើប្រមុខដឹកនាំយ៉ាងដូច្នេះ។

ទីភ្នាក់ងាររដ្ឋស៊ែប៊ី បច្ចុប្បន្នកំពុងចាប់ផ្តើមការស៊ើបអង្កេតលើហេតុការណ៍នេះ។ ថ្វីត្បិតកង់របូតចេញពីរថយន្តក៏ពិតមែន តែអ្នកបើកបរដែលកំពុងធ្វើដំណើរក្នុងល្បឿនលឿន បានបញ្ឈប់រថយន្តដោយសុវត្ថិភាព។ ក្រោយមកក្រុមសន្តិសុខបានត្រួតពិនិត្យរថយន្ត ហើយក៏ពុំមានសេចក្ដីរាយការណ៍អំពីការរងរបួសអ្វីដែរ ចំណែកឯលោកប្រធានាធិបតីវិញត្រូវបានផ្ទេរទៅរថយន្តមួយគ្រឿងទៀត ដើម្បីធ្វើដំណើរបន្ត។
ចំពោះហេតុការណ៍នេះ លោក Vucic ផ្ទាល់បាននិយាយថា គេមិនទាន់ដឹងថា នេះបណ្ដាលមកពីរថយន្តខូច ឬខុសបច្ចេកទេសអ្វីឡើយ ដោយរឿងនេះនឹងត្រូវស៊ើបអង្កេតដោយសមត្ថកិច្ច។
ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី៨ខែកុម្ភៈ ខណៈលោក Vucic កំពុងធ្វើដំណើរនៅតាមផ្លូវទៅកាន់ភូមិ Mokrina ក្នុងទីក្រុង Kikinda។
ជាការកត់សម្គាល់ ឧបទ្ទវហេតុនេះ បានកើតឡើងខណៈពេលដែលលោក Vucic កំពុងដោះស្រាយបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសស៊ែប៊ី។ ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២៤ ក្រុមនិស្សិតបាននាំគ្នាធ្វើបាតុកម្ម ដោយចោទប្រកាន់រដ្ឋបាលលោក Vucic ពីបទពុករលួយ។
កំហឹងនៃបាតុករ បង្កឡើងក្រោយព័ត៌មាននៃការបាក់រលំដំបូងអគារមួយកន្លែងនៅទីក្រុង Novi Sad ដែលបានសម្លាប់មនុស្សចំនួន ១៤នាក់។ ពួកគេលើកឡើងថា ការបាក់រលំនេះបណ្ដាលមកពីអសមត្ថភាព និងអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាល។ បាតុកម្មនេះ បានធ្វើឲ្យនាយករដ្ឋមន្ត្រីស៊ែប៊ី លោក Miloš Vučević ចុះចេញពីតំណែងកាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២៥៕


ដោយ៖ ឈាង
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


