ព័ត៌មានអន្ដរជាតិ
បក្សប្រឆាំង បារាំង ថា អាមេរិក កំពុងធុញលោក Zelensky
មេដឹកនាំគណបក្សបារាំង Patriots បាននិយាយក្នុងថ្ងៃនេះថា សហរដ្ឋអាមេរិកមានការធុញទ្រាន់នឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ហើយនឹងឈប់គាំទ្រភ្លាមៗ នៅពេលដែលទីក្រុងវ៉ាស៊ីនតោនលែងត្រូវការរដ្ឋាភិបាលទីក្រុងកៀវ ជាឈ្នាន់របស់ខ្លួន។

លោក Florian Philippot ដែលមេដឹកនាំគណបក្សប្រឆាំងបារាំង Patriots បាននិយាយនៅលើ Twitter ថា “រដ្ឋាភិបាលអាមេរិកចាប់ផ្ដើមធុញទ្រាន់នឹង Zelensky ហើយកំពុងស្នើសុំឲ្យគាត់ចរចាជាមួយរុស្ស៊ី។ នៅពេលដែលសហរដ្ឋអាមេរិកលែងត្រូវការ រដ្ឋាភិបាលទីក្រុងកៀវជាឈ្នាន់របស់ខ្លួន នោះនឹងកម្ចាត់គាត់ដូចរាល់ដង!”
ដោយឡែក កាលពីថ្ងៃសៅរ៍ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ដោយដកស្រង់ប្រភពថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden កំពុងស្នើសុំជាឯកជនដល់ថ្នាក់ដឹកនាំអ៊ុយក្រែន ដើម្បីបង្ហាញពីការត្រៀមខ្លួន ក្នុងការចរចាជាមួយទីក្រុងមូស្គូ។
ប្រភពដដែលបាននិយាយទៀតថា សំណើនេះមិនមានបំណងជំរុញអ៊ុយក្រែនទៅកាន់តុចរចានោះទេ ប៉ុន្តែដើម្បីធានាថារដ្ឋាភិបាលនៅទីក្រុងកៀវ រក្សាការគាំទ្រពីប្រទេសផ្សេងទៀត ដែលប្រឈមមុខនឹងការព្រួយបារម្ភរបស់ពលរដ្ឋអំពីរយៈពេលនៃជម្លោះនៅអ៊ុយក្រែន។

គួរបញ្ជាក់ដែរថា នៅដើមខែតុលា លោក Zelensky បានចុះហត្ថលេខាលើក្រឹត្យស្ដីពីការអនុវត្តសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ និងការពារជាតិអ៊ុយក្រែន ស្ដីពីភាពមិនអាចទៅរួចនៃការជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបភាពពីផ្កាយរណបឃើញរថភ្លើង កូរ៉េខាងជើង ចេញពីប្រទេស សង្ស័យដឹកអាវុធទៅឲ្យ រុស្ស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


