ព័ត៌មានអន្ដរជាតិ
រូបភាពពីផ្កាយរណបឃើញរថភ្លើង កូរ៉េខាងជើង ចេញពីប្រទេស សង្ស័យដឹកអាវុធទៅឲ្យ រុស្ស៊ី
ក្រុមស្រាវជ្រាវរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា 38 North បាននិយាយថា រថភ្លើងមួយខ្សែបានធ្វើដំណើរពីកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី ចំពេលមានការចោទប្រកាន់ថា ក្រុងព្យុងយ៉ាងកំពុងនាំចេញអាវុធទៅកាន់ទីក្រុងមូស្គូ ។

ក្រុមនេះបានចេញផ្សាយរូបភាពពីផ្កាយរណបកាលពីថ្ងៃសុក្រ និងបាននិយាយថា រថភ្លើងដែលមានទូរចំនួន ៣ បានឆ្លងកាត់ស្ពានមួយរវាងព្រំដែននៃប្រទេសទាំងពីរ ខណៈគោលបំណងនៃប្រតិបត្តិការ និងទំនិញដែលរថភ្លើងដឹកនោះ មិនទាន់អាចកំណត់បានពីរូបភាពនៅឡើយទេ ។
ទន្ទឹមនោះ ការអះអាងនេះកើតឡើង ស្របពេលដែលអ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយកាលពីថ្ងៃពុធថា កូរ៉េខាងជើងកំពុងផ្គត់ផ្គង់ដោយសម្ងាត់ដល់ប្រទេសរុស្ស៊ីជាមួយនឹងគ្រាប់កាំភ្លើងធំយ៉ាងច្រើនសន្ធឹកសន្ធាប់ បើទោះជាកាលពីខែកញ្ញា ទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួនមិនដែលផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី ហើយក៏គ្មានគម្រោងធ្វើដូច្នោះដែរ ។

សេវាកម្មរថភ្លើងដឹកទំនិញរវាងកូរ៉េខាងជើង និងរុស្ស៊ីបានបញ្ឈប់នៅឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃពុធថា ប្រតិបត្តិការលើផ្លូវដែកមួយនេះបានបន្តឡើងវិញ ប៉ុន្តែផ្ដោតសំខាន់ការនាំចូលសម្លៀកបំពាក់ និងស្បែកជើងពីកូរ៉េខាងជើងប៉ុណ្ណោះ ។
ដោយឡែក ទីភ្នាក់ងារសារព័ត៌មានបាននិយាយថា រុស្សីអាចកំពុងព្យាយាមនាំចូលសម្លៀកបំពាក់ និងស្បែកជើងសម្រាប់បុគ្គលិកយោធាដែលដាក់ពង្រាយក្នុងប្រទេសអ៊ុយក្រែន ដោយសារមានរបាយការណ៍ពីការខាតបង់យ៉ាងធ្ងន់ធ្ងរនៃទំនិញយោធារបស់ទីក្រុង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


