ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បណ្ដេញមេបញ្ជាការ ខណៈសង្គ្រាម អ៊ុយក្រែន នៅតែអូសបន្លាយពេល
យោងតាមសេចក្តីរាយការណ៍បញ្ជាក់ថា រុស្ស៊ីបានបណ្តេញមេបញ្ជាការយោធាម្នាក់ចេញ ខណៈសង្គ្រាមអ៊ុយក្រែន នៅតែអូសបន្លាយពេល ដើម្បីដណ្តើមយកទឹកដីដែលកាន់កាប់មកវិញ។

ក្រសួងការពារជាតិអង់គ្លេស បាននិយាយនៅក្នុងបច្ចុប្បន្នភាពព័ត៌មានសម្ងាត់កាលពីថ្ងៃអាទិត្យថា ការបណ្តេញមេបញ្ជាការយោធាជាន់ខ្ពស់របស់រុស្ស៊ី តាមសេចក្ដីរាយការណ៍ថា បានធ្វើឡើងបន្ទាប់ពីការដកតំណែងឧត្តមសេនីយ៍ផ្សេងទៀតដែរ។
ប្រភពដដែលបានបញ្ជាក់ទៀតថា មេបញ្ជាការត្រូវបានគេរិះគន់យ៉ាងខ្លាំង ចំពោះការបំពេញការងាររបស់គាត់មិនល្អ និងទទួលបរាជ័យក្នុងការសម្រេចបាននូវគោលបំណងសមរភូមិរុស្ស៊ី។ ក្រសួងបានបន្ថែមថា “នេះជាផ្នែកមួយទំនងជាការប៉ុនប៉ងដើម្បីបញ្ឆេះ និងបង្វែរការស្តីបន្ទោសពីថ្នាក់ដឹកនាំជាន់ខ្ពស់រុស្ស៊ីនៅក្នុងផ្ទះ”។

ដោយឡែក មេដឹកនាំគាំទ្ររុស្ស៊ីនៅទីក្រុង Kherson បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែនកំពុងដាក់ពង្រាយរថក្រោះ និងធនធានផ្សេងទៀតនៅជុំវិញតំបន់។ ទន្ទឹមនឹងនេះ កងកម្លាំងរុស្ស៊ីបន្តវាយប្រហារទីក្រុងភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖យោធាអ៊ុយក្រែនថា រុស្ស៊ី ធ្វើជាដកទ័ពចេញពី Kherson ដើម្បីទាក់ទាញកងកម្លាំងកៀវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


