ព័ត៌មានអន្ដរជាតិ
វៀតណាម កុម្ម៉ង់ទិញវ៉ាក់សាំងកូវីដ ៣០លានដូសពី អង់គ្លេស
ប្រទេសវៀតណាមបានកុម្ម៉ង់ទិញវ៉ាក់សាំងកូវីដចំនួន៣០លានដូសដែលផលិតដោយក្រុមហ៊ុនអង់គ្លេស AstraZeneca ហើយក៏កំពុងស្វែងរកការទិញពីប្រភពដទៃទៀតផងដែរ។
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Truong Quoc Cuong បាននិយាយកាលពីថ្ងៃចន្ទថា “យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាវ៉ាក់សាំងសម្រាប់មនុស្ស១៥លាននាក់ពោលគឺស្មើនឹង៣០លានដូស”។

យោងតាមលោក Cuong បានឲ្យដឹងថា អាជ្ញាធរមូលដ្ឋានក៏កំពុងចរចាជាមួយអ្នកផ្គត់ផ្គង់វ៉ាក់សាំងផ្សេងទៀតរួមទាំងប្រទេសចិន រុស្ស៊ីនិងសហរដ្ឋអាមេរិកផងដែរ។
មន្រ្តីសុខាភិបាលបាននិយាយថា ប្រទេសវៀតណាមក៏រំពឹងផងដែរថានឹងទិញវ៉ាក់សាំងកូវីដពី COVAX ដែលជាគំនិតផ្តួចផ្តើមអន្តរជាតិដឹកនាំដោយអង្គការសុខភាពពិភពលោកនិងដៃគូដើម្បីធានាបាននូវការទទួលបានវ៉ាក់សាំងជាសកលប្រកបដោយសមធម៌។

នៅពាក់កណ្តាលខែធ្នូឆ្នាំមុន ប្រទេសវៀតណាមបានចាប់ផ្តើមការសាកល្បងវ៉ាក់សាំងកូវីដផលិតក្នុងស្រុកលើកដំបូងរបស់ខ្លួនលើអ្នកស្ម័គ្រចិត្តជាមួយក្តីរំពឹងថា នឹងប្រើវាក្នុងចំណោមសាធារណជននៅត្រឹមខែឧសភាឆ្នាំ២០២១។
គិតមកត្រឹមព្រឹកថ្ងៃអង្គារនេះ វៀតណាមបានរាយការណ៍ថាមានការឆ្លងជំងឺកូវីដ១៩ចំនួន១,៤៩៧ករណី ស្លាប់៣៥នាក់និងជាសះស្បើយ១,៣៣៩នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


